Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអ្នកម្តាយគួរតែប្រយ័ត្ន ទើបសុខភាពអាចល្អក្នុងកំឡុងពេលពរពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកម្តាយគួរតែប្រយ័ត្នពីទូរស័ព្ទរបស់អ្នក ដោយមិនគួរដាក់ទូរស័ព្ទជិតខ្លួនយូរឡើយ ព្រោះពន្លឺនៃទូរស័ព្ទនោះអាចធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនបានល្អឡើយ ថែមទាំងអាចប៉ះពាល់ដល់សុខភាពអ្នកទៀតផង។
  2. អ្នកម្តាយគួរតែបរិភោគគ្រប់មុខ ដើម្បីទទួលបានសារធាតុចិញ្ចឹម និងវីតាមីនបានគ្រប់គ្រាន់។ នៅពេលដែលរាងកាយអ្នកផ្ទុកដោយសារធាតុទាំងនេះបានគ្រប់ នោះកូនក្នុងផ្ទៃក៏រឹងមាំតាមនឹងដែរ។
  3. អ្នកគួរតែសម្អាតទ្វារមាសឲ្យបានស្អាត ព្រោះបើអ្នកមិនប្រយ័ត្នទេ ទ្វារមាសអ្នកនឹងអាចកើតមានបញ្ហាយ៉ាងងាយ ដោយអាចធ្វើឲ្យមេរោគអាចឆ្លងចូលទៅបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  4. អ្នកគួរតែគេងឲ្យគ្រប់ ដោយមួយយប់ អ្នកគួរតែគេងឲ្យគ្រប់៨ម៉ោង ហើយមុនពេលចូលគេង អ្នកគួរតែពិសារទឹកដោះគោក្តៅចំនួនមួយកែវ។ ជាពិសេស ក្រោយពេលបាយថ្ងៃត្រង់រួច អ្នកក៏គួរតែសម្រាកដែរ ដើម្បីអាចរក្សាកម្លាំងបានរឹងមាំល្អ។
  5. ប្តីប្រពន្ធអ្នកគួរតែពិភាក្សាគ្នាឲ្យបានច្រើន ហើយដើរលេង និងនិយាយជាមួយកូនឲ្យបានច្រើន ទើបកូនអាចលូតលាស់បានល្អក្នុងផ្ទៃ ហើយមានខួរក្បាលដែលឆ្លាតទៀតផង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)