មិនខ្វល់ថា អ្នកស្រេកទឹក ឬអត់ទេ ការញ៉ាំទឹកតែងតែមានប្រយោជន៍ជាច្រើនរបស់វាចំពោះសុខភាព។ ទឹកគឺជារបស់ដ៏ល្អបំផុត ដែលអ្នកត្រូវការក្នុងពេលស្រេក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួននៅពេលយើងព្យាយាមញ៉ាំទឹកបានច្រើនក្នុងពេលពោះទទេ ជាពិសេសពេលភ្ញាក់ពីគេងព្រឹកឡើង។
- ជួយលាងសម្អាតពោះវៀន
- បញ្ចេញជាតិពុលពីក្នុងខ្លួន
- បង្កើនការឃ្លានអាហារពេលព្រឹក
- បង្ការការឈឺក្បាល
- លាងសម្អាតពោះវៀនធំ
- បង្កើនការរំលាយអាហារក្នុងខ្លួន
- បង្កើនថាមពលក្នុងខ្លួន
- បង្កើនការសម្រកទម្ងន់
- ជួយឲ្យស្បែកភ្លឺថ្លា
- បង្កើនមុខងារប្រព័ន្ធភាពស៊ាំ
ការញ៉ាំទឹកអាចព្យាបាលបញ្ហាជាច្រើនរបស់មនុស្សយើងបាន។ មានជំងឺជាច្រើនដែលចេញពីក្នុងក្រពះ។ នៅពេលអ្នកញ៉ាំទឹកទាំងពោះទទេ ឬគ្មានអាហារក្នុងក្រពះ មានន័យថា អ្នកកំពុងតែប្រើវិធីជួយធ្វើឲ្យក្រពះមានសុខភាពល្អហើយ។ វិធីសាស្រ្តញ៉ាំទឹកពេលពោះទទេបែបនេះ មានដើមកំណើតចេញពីប្រទេសជប៉ុន។ ជាធម្មតា ជនជាតិជប៉ុនញ៉ាំទឹកប្រមាណ ៤កែវជារៀងរាល់ព្រឹកមុនពេលញ៉ាំអាហារ។ ក្រោយពីញ៉ាំទឹករួច ពួកគេរងចាំយ៉ាងហោចណាស់ ៣០នាទីសិនមុនពេលញ៉ាំអាហារពេលព្រឹក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទម្លាប់មួយនេះនឹងជួយឲ្យពួកគេមានភាពសកម្ម និងសុខភាពល្អ។ ចំពោះអត្ថប្រយោជន៍នៃការញ៉ាំទឹកនេះវិញគឺធំធេងណាស់ ហើយយកល្អគួរតែញ៉ាំទឹកក្តៅឧណ្ហៗ៕