មុនពេលកើតជាជំងឺទឹកនោមផ្អែមប្រភេទទី២ ពេញលក្ខណៈ អ្នកជំងឺប្រហែលជាត្រូវឆ្លងការដំណាក់កាលត្រៀមកើតជំងឺទឹកនោមផ្អែមសិន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការត្រៀមកើតជំងឺទឹកនោមផ្អែមនេះអាចសម្គាល់ដឹងតាមរយៈការឃើញជាតិស្ករក្នុងឈាមឡើងខ្ពស់ជាងធម្មតា តែមិនមែនខ្ពស់ខ្លាំងឡើយ។
ការត្រៀមកើតជំងឺទឹកនោមផ្អែម អាចពិបាកនឹងសម្គាល់ដឹង។ ប៉ុន្តែអ្នកជំងឺភាគច្រើនតែដឹងថា ពួកកេមានជំងឺនេះក្រោយពីធ្វើតេស្តរកមើលជំងឺទឹកនោមផ្អែមរួច។ បើសិនជាអ្នកមានអាការៈត្រៀមកើតជំងឺទឹកនោមផ្អែម អ្នកគួរតែទៅជួបគ្រូពេទ្យជារៀងរាល់មួយទៅពីឆ្នាំម្តងដើម្បីពិនិត្យមើលការត្រៀមខ្លួននៃការកើតជំងឺទឹកនោមផ្អែម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការញ៉ាំអាហារផ្តល់សុខភាព ការហាត់ប្រាណ និងការថែរក្សាទម្ងន់ឲ្យមានសុខភាពល្អអាចជួយថែរក្សាជាតិស្ករកុំឲ្យឡើងខ្ពស់បាន៕