ជំងឺដំបៅក្រពះ គឺជាដំបៅបើកមុខ ដែលកើតឡើងនៅលើភ្នាស់របស់ក្រពះ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដំបៅនេះកើតឡើងនៅពេលដែលស្រទាប់ការរបស់ក្រពះរងការខូចខាត ដោយសារតែអាស៊ីតក្រពះខ្លួនឯង។ យ៉ាងណាមិញ អាការៈដែលអាចគិតថា ជាដំបៅក្រពះនោះមានដូចជា៖
- ឈឺចាប់
- ក្រពះមិនកិនអាហារ
- ក្រហាយទ្រូង
- មិនឃ្លានអាហារ
- មានអារម្មណ៍ថាអត់ស្រួលខ្លួន
- ស្រកទម្ងន់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះបីជាយ៉ាងណាក៏ដោយ គួរតែស្វែងរកការពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យភ្លាមៗបើសិនជាអ្នកកំពុងតែក្អួតមានឈាម លាមកដែលស្អិត ឬមានការឈឺចាប់ក្នុងពោះដូចគេចាក់កាន់តែខ្លាំង៕