ជំងឺកង្វះគ្រាប់ឈាមមានន័យថា រាងកាយមិនអាចផលិតកោសិកាគ្រាប់ឈាមក្រហមគ្រប់គ្រាន់ទេ។ បើសិនជាអ្នកមានកោសិកាគ្រាប់ឈាមក្រហមតិចតួចពេក រាងកាយនឹងមិនអាចបញ្ជូនអុកស៊ីសែន ទៅរាងកាយបានគ្រប់គ្រាន់ឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺកង្វះគ្រាប់ឈាមមានច្រើនប្រភេទដែរ ប៉ុន្តែការកង្វះគ្រាប់ឈាមដោយសារតែមិនមានជាតិដែកគ្រប់គឺជារឿងដែលកើតឡើងញឹកញាប់បំផុត។ រឿងនេះអាចដោយសារតែរបបអាហារមិនគ្រប់គ្រាន់ ការមករដូវ ឬជំងឺក្នុងខ្លួន។ ការកង្វះគ្រាប់ឈាមក្នុងពេលមានផ្ទៃពោះក៏កើតឡើងញឹកញាប់ដែរ។ ប៉ុន្តែវាជារឿងដែលអាចព្យាបាលបានជាមួយនឹងការផ្លាស់ប្តូររបបអាហារមួយចំនួន ឬប្រើថ្នាំបំប៉នដែលណែនាំដោយគ្រូពេទ្យ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអាចជួយប្រឆាំងនឹងការកង្វះគ្រាប់ឈាមក្រហមបាន៖
- បន្លែពណ៌បៃតង៖ បន្លែដ៏ល្អគឺស្ពៃស្ពីណាច ប៉ុន្តែវាមានសារធាតុអុកសាឡាតខ្ពស់ដែលនាំឲ្យការបឺតស្រូបជាតិដែកមិនបានល្អទេ លុះត្រាតែញ៉ាំជាមួយអាហារសម្បូរវីតាមីន C
- សាច់ក្រហម៖ រាល់សាច់ទាំងអស់សុទ្ធតែមានជាតិដែក ប៉ុន្តែសាច់ក្រហមជាប្រភពជាតិដែកដ៏ល្អបំផុត។
- ថ្លើមសត្វ៖ មនុស្សភាគច្រើនមិនញ៉ាំសាច់គ្រឿងក្នុងទេ តែវាជាប្រភពដ៏ល្អបំផុតនៃជាតិដែក។ យ៉ាងណាមិញ ថ្លើមសត្វជាប្រភពដ៏ល្អបំផុតនៃជាតិដែក និងវីតាមីន B9។
- អាហារសមុទ្រ៖ អាហារសមុទ្រមួយចំនួនដូចជាអយស្ទើ និងបង្គា គឺជាប្រភពនៃជាតិដែកដ៏ល្អ។ ចូរចៀសវាងការអាហារមានជាតិដែក និងកាលស្យូមចូលគ្នា។ កាលស្យូមនឹងទៅតោងជាតិដែក ហើយក៏បន្ថយការបឺតស្រូបចូលក្នុងឈាមដែរ។
- សាច់បក្សី៖ សាច់ប្រភេទមានជាតិដែកមិនច្រើនទេបើប្រៀបធៀបនឹងសាច់ក្រហម។ ប៉ុន្តែវាជាជម្រើសដ៏អស្ចារ្យមួយបើសិនជាអ្នកមិនអាចញ៉ាំសាច់ក្រហមបាន។ សាច់ទាជាប្រភពជាតិដែកល្អជាងគេង។
- ស៊ុត៖ ស៊ុតមានជាតិដែលច្រើនតែ ប៉ុន្តែចូរចៀសវាងការញ៉ាំជាមួយកាហ្វេ ឬតែ ព្រោះវាអាចមិនជួយឲ្យជាតិដែកបឺតស្រូបចូលទៅក្នុងចរន្តឈាមឡើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- វីតាមីន C៖ វីតាមីន C គឺជាធាតុផ្សំដ៏សំខាន់បំផុតសម្រាប់ជំងឺកង្វះក្រាប់ឈាម។ ថ្វីបើប្រភពអាហារប្រហែលជាមិនសម្បូរជាតិដែកទេ តែវានឹងជួយដល់ការបឺតស្រូបជាតិដែកទៅក្នុងចរន្តឈាមបាន។ ចូរបញ្ចូលអាហារសម្បូរវីតាមីន C ទៅក្នុងរបបអាហារដើម្បីបង្កើនការបឺតស្រូបជាតិដែក៕