Join with Health.com.kh on Telegram

តើអ្នកកំពុងតែមានអារម្មណ៍អស់កម្លាំង និងងងុយគេងច្រើននៅចន្លោះពេលបាយថ្ងៃត្រង់ និងម៉ោងត្រូវទៅផ្ទះដែរទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)កុំបារម្ភអី រឿងនេះមិនមែនកើតឡើងតែអ្នកម្នាក់ឯងឡើយ។ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញនូវមូលហេតុញឹកញាប់បំផុតនៃការអស់កម្លាំងនៅពេលរសៀល បែបនេះ៖

អាហារថ្ងៃត្រង់មានកាបូអ៊ីដ្រាតច្រើន

ការបន្ថែមកាបូរអ៊ីដ្រាតមួយចំនួនក្នុងរបបអាហារគឺជារឿងសំខាន់ដើម្បីផ្តល់ថាមពលទាំងកាយ និងចិត្ត។ ប៉ុន្តែវាអាចជារឿងខុសគ្នាដាច់ បើសិនជាអាហារនោះមានកាបូអ៊ីដ្រាតខ្ពស់ពេក ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងកម្លាំងទេ តែវាក៏អាចធ្វើឲ្យអស់កម្លាំងខ្លាំងបានដែរ។ រឿងនេះអាចដោយសារតែជាតិស្ករក្នុងឈាមចុះទាបពេក។ ដូច្នេះដើម្បីចៀសវាងរឿងនេះ អ្នកអាចរកអាហារផ្សេងជំនួសវិញដូចជា ប្រូតេអ៊ីន និងខ្លាញ់ខ្លះផង។ 

ខ្សោះជាតិទឹក

រឿងដែលមនុស្សយើងតែងតែភ្លេចខ្លាំងខណៈពេលកំពុងតែរវល់នោះគឺការញ៉ាំទឹក។ ចាប់តាំងពីខួរក្បាលជាសរីរាង្គដែលមានជាតិទឹករហូតដល់ ៧៥ភាគរយមក វាមិនមានជារឿងភ្ញាក់ផ្អើលឡើយដែលអ្នកមានអារម្មណ៍ថាអស់កម្លាំង និងគិតអីមិនចេញទេ បើសិនជាខ្សោះជាតិទឹកក្នុងខ្លួនហើយនោះ។ ដូច្នេះអ្នកត្រូវតែប្រាកដថា បានញ៉ាំទឹកយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃហើយ។ 

សីតុណ្ហភាពចុះទាប

ធម្មតាសីតុណ្ហភាពក្នុងរាងកាយនឹងចុះទាបនៅចន្លោះម៉ោង ២ និង ៤រសៀល ដើម្បីជំរុញដល់រាងកាយផលិតអ័រម៉ូន Melatonin ដើម្បីជួយឲ្យងងុយគេង។ កាលណាអ័រម៉ូននេះមានកាន់តែច្រើន អ្នកនឹងមានអារម្មណ៍ងងុយគេង។ ប៉ុន្តែកុំបារម្ភអី ព្រោះមានវិធីច្រើនណាស់ដើម្បីការពារកុំឲ្យសីតុណ្ហភាពរាងកាយចុះទាប ដូចជាង ងូតទឹកក្តៅ ឬដើរលឿនៗជាដើម។ 

អង្គុយជាប់

និយាយដល់ការដើរលឿនៗ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំង និងងងុយគេងបានបើសិនជាអ្នកមិនបានធ្វើអ្វីសោះ ក្រៅពីអង្គុយនៅមុខកុំព្យូទ័រ ដូច្នេះហើយទើបធ្វើឲ្យភ្នែកងាយនឹងអស់កម្លាំងណាស់។ ជារៀងរាល់ម៉ោង យកល្អគួរតែងើបចេញពីតុដើម្បីពុតពែនខ្លួនពីរនាទីអីទៅទើបជារឿងល្អ។ 

គេងមិនបានគ្រប់គ្រាន់

តើអ្នកកំពុងតែមិនអាចគេងគ្រប់ពី ៧ ទៅ៩ម៉ោងមែនទេ? បើសិនជាចឹងមិនមែន វាក៏មិនមានអ្វីត្រូវភ្ញាក់ផ្អើលឡើយបើសិនជាអ្នកចេះតែអស់កម្លាំងនៅពេលរសៀលនោះ។ តាមពិតទៅ មិនមែនមានតែពេលរសៀលទេដែលអ្នកអស់កម្លាំងចង់គេងនោះ តែពេលវេលាពេញមួយថ្ងៃតែម្តង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ករណីបែបនេះ អ្នកគួរតែបណ្តោយខ្លួនគេងមួយស្របក់ពី ១០ ទៅ ៣០នាទីអីទៅបានហើយ៕