ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការលួងកូនដែលមានអាយុពី៩ខែដល់១២ខែ ឲ្យងាយស្រួលចូលគេង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. មានពេលខ្លះ កូនដែលស្ថិតក្នុងចន្លោះ៩ដល់១២ខែនេះ ខ្លាចឃ្លាតឆ្ងាយពីអ្នកម្តាយ ក៏ចាប់ផ្តើមយំស្រែក។ ដូចនេះ ក្នុងពេលនេះ អ្នកមិនគួរបដិសេធនឹងគេទេ​ ដោយអ្នកអាចអោបគេ ថើបគេ ទើបកូនអាចស្ងាត់មិនយំរករឿង។
  2. ក្រោយពេលដែលកូនស្ងាត់ អ្នកអាចដាក់គេចុះទៅគេងថ្នមៗ ហើយដណ្តប់ភួយដល់គេ។ បន្ទាប់មក អ្នកអាចតម្រូវសីតុណ្ហភាពក្នុងបន្ទប់ មិនត្រជាក់ពេក ឬក្តៅពេក ទើបកូនអាចគេងលក់បានស្រួល។
  3. ចុងក្រោយ ពេលដែលកូនគេងលក់ហើយ អ្នកគួរតែសង្កេតមើលគ្រែរបស់កូនថាតើមានប្រដាប់ប្រដាល់លេងទេ បើមានអ្នកគួរតែយកចេញ ដើម្បីកុំឲ្យកូនក្រោកឡើងពាក់កណ្តាលយប់ ហើយលេងរបស់ទាំងនោះមិនគេង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)