សក់ត្រូវបានគេចាត់ទុកថាជាសរីរាង្គដ៏សំខាន់មួយដើម្បីជំរុញដល់រូបរាងខាងក្រៅរបស់មនុស្សយើងកាន់តែស្រស់ស្អាត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកងាយនឹងមានបញ្ហាសក់ស្តើងនោះ អ្នកពិតជាចង់ដោះស្រាយវាឲ្យបានកាន់តែឆាប់ហើយ។
មានកត្តាជាច្រើនដែលនាំឲ្យសក់ទៅជាស្តើងដូចជា បញ្ហាផ្លូវចិត្ត ឬស្រ្តេសរាងកាយ កង្វះជីវជាតិ វិបត្តអ័រម៉ូន អាឡែហ្ស៊ី ការបំពុល របៀបថែរក្សាសក់ និងដំណរពូជ។
បើសិនជាអ្នកធ្លាប់មានបញ្ហាសក់ស្តើង អ្នកក៏មិនបាច់ចំណាយលុយច្រើនដើម្បីព្យាបាលថ្លៃៗទៀតដែរ ព្រោះខ្ញុំមានវិធីព្យាបាលដោយខ្លួនឯងមួយនោះគឺស៊ុត។ ការព្យាបាលដោយប្រូតេអ៊ីនស៊ុតមានសារៈសំខាន់ណាស់ក្នុងការជួយឲ្យសក់រឹងមាំ និងក្រាស់។
- ចូរប្រើប្រាស់ស៊ុតមួយឬពីរគ្រាប់អាស្រ័យទោតាមសក់វែងឬខ្លី
- គោះស៊ុតនោះ ហើយយកវាទៅលាបលើសក់ក្បាលដែលកំពុងតែទទឹក
- ទុកចោល ៣០នាទី
- លាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ និងសាប៊ូ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែវិធីព្យាបាលមួយនេះចំនួនពីរដងក្នុងមួយសប្តាហ៍៕