Human kidney cross section on scientific background

ជំងឺគ្រួសក្នុងតម្រងនោមអាចជាជំងឺមួយស្ងៀមស្ងាត់ ឬអាចបង្កជាការឈឺចាប់ខ្លាំងបាន។ យ៉ាងណាមិញ មានរឿងច្រើនណាស់ដែលអ្នកត្រូវដឹងអំពីការពិតមួយចំនួនរបស់ជំងឺនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មនុស្សភាគច្រើនជឿថា ជំងឺគ្រួសក្នុងតម្រងនោមអាចកើតឡើងដោយសារតែការញ៉ាំទឹកកកច្រើន ដំណរពូជ ឬកើតឡើងតែលើមនុស្សចាស់ទេ។ តើអ្វីជាការពិតរបស់ជំងឺនេះទៅ?

មនុស្សគ្រប់គ្នាសុទ្ធតែមានឱកាសកើតជំងឺគ្រួសក្នុងតម្រងនោមទាំងអស់

ទស្សនៈយល់ច្រឡំដែលកើតមានជាញឹកញាប់ថា គ្រួសតម្រងនោមកើតឡើងតែលើមនុស្សចាស់នោះគឺមិនអញ្ជឹងនោះទេ។ ប៉ុន្តែការពិត គឺអាចកើតលើមនុស្សគ្រប់វ័យទាំងអស់ ទាំងទារកទើបនឹងកើតរហូតដល់មនុស្សចាស់។ 

មនុស្សប្រុសទំនងជាកើតគ្រួសក្នុងតម្រងនោមច្រើនជាងមនុស្សស្រី

ទោះបីជាបុរស និងស្រ្តីអាចកើតគ្រួសក្នុងតម្រងនោមដូចគ្នាក៏ដោយ​ តែតាមស្ថិតិបានឲ្យដឹងថា មនុស្សប្រុសទំនងជាកើតជំងឺនេះច្រើនជាងមនុស្សស្រី។ រឿងនេះមិនមែនមានន័យថា មនុស្សស្រីមិនកើតជំងឺនេះឡើយ ហើយចំពោះរោគសញ្ញាវាវិញគឺដូចគ្នាអញ្ជឹង។ 

គ្រួសក្នុងតម្រងនោមអាចគ្មានរោគសញ្ញារយៈពេលយូរ

អ្នកដែលមានគ្រួសក្នុងតម្រងនោមតូចៗអាចនឹងគ្មានរោគសញ្ញាទាំងអស់ក្នុងដំណាក់កាលដំបូង។ គ្រួសនេះអាចមានក្នុងតម្រងនោមដោយមិនបង្កការស្ទះទឹកនោម ឬប៉ះពាល់ដល់មុខងារតម្រងនោមឡើយ។ យ៉ាងណាមិញ គ្រួសទាំងនេះអាចមើលឃើញតាមរយៈការថតកាំរស្មីអ៊ិច ឬ CT Scan លើករណីជំងឺផ្សេងទៅវិញទេ។ 

អ្នកអាចកើតគ្រួសក្នុងតម្រងនោមច្រើនជាងម្តង

មានមនុស្សច្រើនណាស់ដែលកើតគ្រួសក្នុងតម្រងនោមច្រើនជាងម្តង ហើយក៏មានអ្នកខ្លះមិនឃើញកើតម្តងទៀតដែរក្រោយពីព្យាបាលរួច។ ជាធម្មតា បើសិនជាមនុស្សម្នាក់កើតគ្រួសជាលើកទីពីរ នោះគួរតែមានការស្រាវជ្រាវបន្ថែមទៀតទៅលើបញ្ហាសរីរាង្គក្នុងខ្លួនដូចជា តម្រងនោម ក្រពេញទីរ៉ូអ៊ីត កម្រិតវីតាមីន D ជាដើម។ 

ការផ្លាស់ប្តូររបបអាហារនិងការប្រើថ្នាំអាចជួយបង្ការការកើតឡើងវិញនៃគ្រួសក្នុងតម្រងនោមបាន

ពេលខ្លះ ការផ្លាស់ប្តូររបបអាហារ និងការប្រើប្រាស់ថ្នាំអាចនឹងត្រូវធ្វើដើម្បីបង្ការគ្រួសក្នុងតម្រងនោម។ ការកាត់បន្ថយការញ៉ាំសាច់ ជាតិកាលស្យូម អាហារកែឆ្នៃ និងជាតិប្រៃអាចជារឿងមានប្រយោជន៍។ យ៉ាងណាមិញ គួរតែញ៉ាំអាហារគ្រប់ប្រភេទក្នុងកម្រិតមធ្យម។ មានមនុស្សជាច្រើនចៀសវាងការញ៉ាំអាហារសម្បូរជាតិកាលស្យូមដើម្បីកុំឲ្យកើតជំងឺនេះម្តងទៀត។ តែកាលស្យូមគឺជារសារធាតុដ៏សំខាន់ក្នុងរាងកាយដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ករណីអ្នកជំងឺកើតគ្រួសក្នុងតម្រងនោមប្រភេទ Calcium Oxalates ម្តងហើយម្តងទៀត ការញ៉ាំរបបអាហារមានជាតិកាលស្យូមអាចជួយបង្ការកុំឲ្យកាលស្យូមតោងនឹងសារធាតុ Oxalates ពីចំណីអាហារ និងកុំឲ្យវាចូលចរន្តឈាម និងតម្រងនោមបង្កើតជាគ្រួសបាន។ ដូច្នេះការញ៉ាំអាហារក្នុងកម្រិតមធ្យមគឺជារឿងដ៏សំខាន់ក្នុងការគ្រប់គ្រង និងបង្ការគ្រួសក្នុងតម្រងនោមបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង