ចំពោះមូលហេតុពិតប្រាកដរបស់ជំងឺមហារីកនៅតែមិនទាន់មាននរណាដឹងនៅឡើយទេ តែក៏មានរឿងច្រើនណាស់ដែលធ្វើឲ្យជំងឺនេះកើតឡើង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ការញ៉ាំអាហារបានត្រឹមត្រូវ និងហាត់ប្រាណទៀងទាត់អាចជួយអ្នកកាត់បន្ថយការប្រឈមនឹងជំងឺមហារីកបាន។ រឿងមួយដែលអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសុដន់បាននោះគឺ ការញ៉ាំស៊ុត។ ប៉ុន្តែការពិតនោះគឺថា ផ្នែកកណ្តាលរបស់ស៊ុតនោះគឺសម្បូរកូឡេស្តេរ៉ុល ហើយមនុស្សភាគច្រើនតែងតែញ៉ាំកន្លែងនេះតែម្តង។ 

ស៊ុតសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាប្រាំមួយ ដែលជាប្រភេទ Polyunsaturated Fatty Acids ដែលអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសុដន់បានតាមរយៈការកាត់បន្ថយសារធាតុ Pro-inflammatory Eicosanoids (សារធាតុជំរុញដល់ការរលាក) ហើយក៏បង្កើនការប្រឆាំងការរលាកដែរ។ យ៉ាងណាមិញ ស៊ុតមានសារធាតុ Choline ដែលជាវីតាមីន B កំផ្លេច និងជាសារធាតុដ(សំខាន់សម្រាប់កោសិការធ្វើការបានធម្មតា ព្រមទាំងបន្ថយការប្រឈមជំងឺមហារីកសុដន់ទៀត។ 

តាមការសិក្សាកាលពីឆ្នាំ ២០០៣ ដែលចុះផ្សាយក្នុងសារព័ត៌មាន Breast Cancer Research បានឲ្យដឹងថា ស្រ្តីដែលញ៉ាំស៊ុត បន្លែ និងជាតិសរសៃកាន់តែច្រើនកាលពីវ័យជំទង់ គឺមិនសូវប្រឈមនឹងជំងឺមហារីកសុដន់ច្រើនដូចមនុស្សពេញវ័យដែលមិនបានញ៉ាំស៊ុតទេ។ គេបានរកឃើញទៀតថា ការញ៉ាំស៊ុតរាល់មួយថ្ងៃមួយគ្រាប់ រាល់ថ្ងៃ អាចបន្ថយការប្រឈមនឹងជំងឺមហារីកសុដន់រហូតដល់ ១៨ភាគរយឯណោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការសិក្សាកាលពីឆ្នាំ ២០០៥ ដែលចុះផ្សាយក្នុងសារព័ត៌មាន Epidemiology, Biomarker &Prevention បានរកឃើញថា ស្រ្តីដែលញ៉ាំស៊ុតយ៉ាងហោចណាស់ ៦គ្រាប់ក្នុងមួយសប្តាហ៍ អាចបន្ថយការប្រឈមនឹងជំងឺមហារីកសុដន់រហូតដល់ ៤៤ភាគរយ៕