បើសិនជាគេឲ្យអ្នកជ្រើសរើស រវាងផ្កាខាត់ណា និងប្រូខូលី តើអ្នកជ្រើសរើសយកមួយណាទៅ? សម្រាប់ប្រទេសកម្ពុជាយើង ផ្កាខាត់ណា គឺជាបន្លែចាស់វស្សាហើយ ហើយក៏មានមនុស្សជាច្រើនស្គាល់ និងទទួលទានយ៉ាងសាំហើយ ខណៈពេលដែលប្រូខូលីទើបតែលេចមុខក្នុងប្រទេសយើងរយៈពេលប៉ុន្មានឆ្នាំមុននេះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្វីបើបន្លែទាំងពីរមុខនេះមានរសជាតិផ្សេងគ្នាក៏ដោយ ក៏មានមនុស្សជាច្រើនតែងយល់ និងគិតថា ប្រូខូលីមានលក្ខណៈមិនខុសគ្នានឹងផ្កាខាត់ណាទេ ទាស់តែមានពណ៌បៃតងប៉ុណ្ណោះ។ យ៉ាងណាមិញ នៅពេលយើងនិយាយដល់ជីវជាតិរបស់វាវិញ ទើបដឹងថាមានភាពខុសគ្នាច្រើន។ 

ប្រូខូលី និងផ្កាខាត់ណា សុទ្ធតែជារុក្ខជាតិស្ថិតក្នុងត្រកូលតែមួយ តែជីវជាតិដែលវាមានគឺខុសគ្នា។ ប្រូខូលី មានវីតាមីន A, C, K, Folate និងជាតិរ៉ែដូចជា កាលស្យូម ដែក ម៉ាញ៉េស្យូម និងផូស្វ័រច្រើនជាងផ្កាខាត់ណា។ អ្វីដែលបន្លែទាំងពីរនេះមានដូចគ្នាគឺ មានជាតិសរសៃ និងអង់ទីអុកស៊ីដង់ខ្ពស់។ ផ្កាខាត់ណា និងប្រូខូលីត្រូវបានគេស្គាល់ថា ល្អសម្រាប់សុខភាពបេះដូងដោយសារតែវត្តមានជាតិប៉ូតាស្យូម។ ជាតិសរសៃដ៏ខ្ពស់របស់បន្លែទាំងពីរនេះ មិនត្រឹមតែជួយសម្រួលដល់ផ្លូវរំលាយអាហារទេ តែក៏អាចជាផ្នែកមួយដល់ការសម្រកទម្ងន់ដែរ។ យ៉ាងណាមិញ បើសិនជាអ្នកត្រូវការជ្រើសរើសមួយក្នុងចំណោមពីរ ប្រូខូលីគឺផ្តល់សុខភាពល្អច្រើនជាងផ្កាខាត់ណា ដោយសារតែមានជីវជាតិច្រើនជាង។ តែបើសិនជាអ្នកជាមនុស្សគិតគូរអំពីកាឡូរីវិញ ផ្កាខាត់ណាគឺល្អជាង ដោយសារតែវាមានកាឡូរីទាបជាងប្រូខូលី។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ផ្កាខាត់ណា ១០០ក្រាមមាន ២៥កាឡូរី ខណៈពេលដែលប្រូខូលីក្នុងទម្ងន់ដូចគ្នាមាន ៣៤កាឡូរី៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង