Join with Health.com.kh on Telegram

កង្វះគ្រាប់ឈាមក្រហម គឺជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភបំផុតមួយដែលភាគច្រើនកើតឡើងក្នុងចំណោមស្ត្រីមានផ្ទៃពោះនិងកុមារ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះបញ្ហាខ្វះគ្រាប់ឈាមក្រហមភាគច្រើនអាចព្យាបាលបានតាមរយៈការទទួលទានអាហារ និងមានរបៀបរស់នៅត្រឹមត្រូវ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហម ៖ 

១. ឆៃថាវក្រហម

នោះក៏ព្រោះតែបន្លែមើមនេះជាប្រភពដ៏ប្រសើរនៃជាតិដែកដែលជួយបង្កើនកោសិកាគ្រាប់ឈាមក្រហមដឹកនាំអុកស៊ីសែន។ ដូច្នេះកុំភ្លេចបន្ថែមឆៃថាវក្រហមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ប្រសិន
បើចង់ទប់ទល់នឹងបញ្ហាខ្វះគ្រាប់ឈាមក្រហម។

២. ស៊ុត

ក្រៅពីមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពល្អហើយនោះ ស៊ុតក៏ជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិដែកផងដែរ។ បរិមាណខ្ពស់នៃជាតិដែកក្នុងស៊ុតជួយក្នុងការបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហមទប់ស្កាត់ហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហម។

៣. ទឹកឃ្មុំ

ជាប្រភពដ៏ល្អបំផុតមួយដែរនៃជាតិដែក។ ត្រឹម ១០០ ក្រាមទឹកឃ្មុំមានផ្ទុកជាតិដែកដល់ទៅ ០.៤២ មីលីក្រាម។ លើសពីនេះទៅទៀតទឹកឃ្មុំក៏មានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមនិងជាតិទង់ដែងដែលជួយបង្កើនអេម៉ូក្លូប៊ីនក្នុងរាងកាយផងដែរ។ គ្រាន់តែទទួលទានទឹកឃ្មុំ ១ ស្លាបព្រាបាយលាយជាមួយទឹកក្រូចឆ្មារស្រស់ ១ កែវនៅពេលព្រឹកមិនទាន់ទទួលទានអ្វីផ្សេងនឹងជួយប្រយុទ្ធប្រឆាំងបញ្ហាខ្វះគ្រាប់ឈាមក្រហមបានយ៉ាងប្រសើរ។

៤. ផ្លែទទឹម

មានផ្ទុកសម្បូរទៅដោយជាតិដែក រួមទាំងជាតិរ៉ែសំខាន់ៗផ្សេងទៀតដែលចាំបាច់សម្រាប់បង្កើនការផលិតកោសិកាឈាមក្រហមកាន់តែច្រើនក្នុងរាងកាយ។ លើសពីនេះទៅទៀត ទទឹមក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយបង្កើនសមត្ថភាពរាងកាយក្នុងការស្រូបយកជាតិដែក។ 

៥. អយស្ទ័រ

ជាប្រភពដ៏ល្អបំផុតមួយនៃជាតិដែក រួមជាមួយវីតាមីន B12 និងស័ង្កសីដែលចាំបាច់សម្រាប់រក្សាសុខភាពរាងកាយទាំងមូល ព្រមទាំងប្រយុទ្ធប្រឆាំងជំងឺខ្វះគ្រាប់ឈាមក្រហមផងដែរ។

៦. សាច់គ្មានខ្លាញ់

អ្នកអាចដោះស្រាយបញ្ហាខ្វះគ្រាប់ឈាមក្រហមបានយ៉ាងឆាប់រហ័សតាមរយៈការទទួលទានសាច់គ្មានខ្លាញ់ ជាពិសេសសាច់ក្រហមក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយជាតិដែក។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរ អ្នកគួរទទួលទានសាច់លាយជាមួយនឹងបន្លែបៃតងផ្សេងៗ។ ការទទួលទានសាច់គ្មានខ្លាញ់ក៏ផ្ដល់អោយរាងកាយនូវប្រូតេអ៊ីន ម៉ាញ៉េស្យូម ផូស្វ័រ ស័ង្កសី វីតាមីន B1 b6 និងវីតាមីន B12 
ផងដែរ។

៧. ថ្លើមសត្វ

ត្រឹម ២៨ក្រាមនៃថ្លើមជ្រូក គោ មាន់ ឬចៀមអាចផ្ដល់អោយរាងកាយនូវជាតិដែកដល់ទៅ ៣៦ ភាគ
រយ​​​នៃតម្រូវការចាំបាច់ប្រចាំថ្ងៃ។ ក្រៅពីមានផ្ទុកសម្បូរទៅដោយជាតិដែក ថ្លើមក៏ជាប្រភពដ៏ប្រសើរនៃវីតាមីននិងជាតិរ៉ែចាំបាច់ជាច្រើនផ្សេងទៀតដែលល្អសម្រាប់សុខភាពរាងកាយទាំងមូល។ ហើយប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាខ្វះគ្រាប់ឈាមក្រហម ចូរកុំភ្លេចបន្ថែមថ្លើមក្នុងរបបអាហារប្រចាំថ្ងៃអោយសោះ។

៨. បង្គា

មានផ្ទុកសម្បូរទៅដោយជាតិរ៉ែនិងសារធាតុចិញ្ចឹមសំខាន់ៗ ក៏ដូចជាប្រូតេអ៊ីន វីតាមីន អាស៊ីតខ្លាញ់អូមេហ្គា ៣ រួមទាំងជាតិដែកដែលធ្វើអោយការទទួលទានគ្រឿងសមុទ្រនេះអាចជួយរាងកាយក្នុងការបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហម៕