បេះដូង ជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយដែលត្រូវការការមើលថែនិងយកចិត្តទុកដាក់ជាពិសេស ដើម្បីរក្សាបាននូវសុខភាពល្អធ្វើឲ្យអ្នកមានអាយុវែង ឬរស់បានយូរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយប្រូតេអ៊ីន គឺសំខាន់ណាស់សម្រាប់រក្សាបេះដូងមានសុខភាពល្អ។ ទោះជាយ៉ាងណាភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាតើប្រភពនៃប្រូតេអ៊ីនដែលប្រសើរបំផុតចំពោះបេះដូងមានអ្វីខ្លះ? ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងប្រភពដ៏ល្អនៃប្រូតេអ៊ីន ៖
១. ត្រី
ក្រៅពីផ្ដល់អោយរាងកាយនូវបរិមាណប្រូតេអ៊ីនចាំបាច់ហើយនោះ ត្រីក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។ ដូច្នេះអាចនិយាយបានថាត្រី គឺជាប្រភពប្រូតេអ៊ីនដ៏ប្រសើរបំផុតសម្រាប់បេះដូង។លើសពីនេះទៅទៀត ត្រីក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពសសៃឈាមបេះដូង ខួរក្បាល អារម្មណ៍ និងសន្លាក់គួរអោយកត់សម្គាល់។ ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ ចូរជ្រើសរើសទទួលទានត្រីសម្បូរខ្លាញ់។
២. គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ
ក៏ដូចទៅនឹងត្រីសម្បូរខ្លាញ់ដែរ គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជក៏ជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់
អូមេហ្គា ៣ និងប្រូតេអ៊ីនដែលប្រសើរចំពោះសុខភាពបេះដូងដែរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលគ្រាប់ធញ្ញជាតិនិងគ្រាប់ពូជក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីចៀសផុតពីហានិភ័យនៃជំងឺបេះដូង។ទោះជាយ៉ាងណាកុំទទួលទានលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃ។
៣. សណ្ដែក
ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរ អ្នកក៏គួររួមបញ្ចូលសណ្ដែកក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។ នោះក៏ព្រោះតែសណ្ដែកជាប្រភពដ៏ល្អនៃប្រូតេអ៊ីន រួមទាំងជាតិសសៃដែលចាំបាច់សម្រាប់សុខភាពសសៃឈាមបេះដូង។ ជាតិសសៃជួយរក្សាសុខភាពបេះដូងដោយកាត់បន្ថយកម្រិតនៃកូឡេ
ស្តេរ៉ូលមិនល្អ និងបញ្ចុះសម្ពាធឈាម។
៤. សាច់មាន់
ក្រៅពីប្រូតេអ៊ីនហើយនោះ សាច់មានក៏ជាប្រភពដ៏ប្រសើរនៃជាតិម៉ាញ៉េស្យូមដែលចាំបាច់សម្រាប់សុខភាពបេះដូងផងដែរ។ ទោះជាយ៉ាងណា ចូរជ្រើសរើសសាច់ទ្រូងមកទទួលទានក៏ព្រោះផ្នែកនេះមានផ្ទុកប្រូតេអ៊ីនខ្ពស់ ប៉ុន្តែជាតិខ្លាញ់មិនល្អនិងកូឡេស្តេរ៉ូលទាប៕