ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអ្នកមិនគួរឲ្យកូនពិសារក្នុងរដូវក្តៅនោះទេ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. កូនដែលមិនងាយបែកញើស មិនគួរឲ្យញ៉ាំឪឡឹកឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពកូន។ ជាពិសេស ពេលដែលអ្នកឲ្យកូនញ៉ាំ អ្នកគួរតែកុំឲ្យបរិភោគច្រើនពេក ព្រោះអាចធ្វើឲ្យកូនឈឺពោះបាន។
  2. ផ្លែចេក អាចជួយកូនដែលទល់លាមក ឲ្យបត់ជើងធំស្រួល។ ប៉ុន្តែកូនដែលធាត់ ឬមានជំងឺទឹកនោមផ្អែម អ្នកមិនគួរឲ្យញ៉ាំទេ ព្រោះអាចធ្វើឲ្យសុខភាពកូនប្រឈមមុខនឹងគ្រោះថ្នាក់បាន។
  3. អ្នកមិនគួរឲ្យកូនញ៉ាំស្វាយច្រើនទេ ព្រោះប្រព័ន្ធការពាររាងកាយកូននៅមិនទាន់រឹងមាំ ដោយអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពគេបាន ពេលដែលបរិភោគហួសការកំណត់។ ដូចនេះ អ្នកគួរតែប្រយ័ត្នពេលដែលឲ្យកូនញ៉ាំផ្លែស្វាយនេះ។
  4. ផ្លែគូលេន ក៏អ្នកមិនគួរឲ្យកូនញ៉ាំច្រើនដែរ ព្រោះអាចធ្វើឲ្យកូនប្រឈមមុខនឹងអាការៈប្រតិកម្ម ដោយអាចធ្វើឲ្យកូនវិលមុខ ចង់ក្អួត បែកញើស ឬកើតអាការៈមួយចំនួនទៀត។ ជាពិសេស ក្នុងនោះមានផ្ទុកជាតិស្ករខ្ពស់ ដោយមិនគួរឲ្យកូនមានជំងឺទឹកនោមផ្អែមញ៉ាំឡើយ។​ ម្យ៉ាងទៀត បើកូនបរិភោគច្រើន ក៏អាចធ្វើឲ្យកូនក្តៅក្នុងផងដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)