ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើក្នុងជីវិត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំរកា

បុគ្គលឆ្នាំរកា មានខួរក្បាលដែលឆ្លាត ថែមទាំងមានគំនិតរកស៊ីខ្ពស់។ ជាពិសេស មិនថាជាស្រី ឬប្រុសទេ សុទ្ធតែចេះបែងចែកលុយបានត្រឹមត្រូវទាំងអស់ ដោយចេះប្រើលុយទៅធ្វើរឿងដែលត្រូវ។ ជាហេតុដែលធ្វើឲ្យគេមិនខ្វះលុយចាយឡើយ។

ឆ្នាំមមី

បុគ្គលឆ្នាំមមីវិញ ពិតជាមាននិស្ស័យខ្ពស់ជាមួយប្រាក់ ដោយតែងអាចឡើងឋានៈ និងប្រាក់ខែជានិច្ច។ ជាពិសេស ក្នុងមុខរបរក៏អាចទទួលបានផលល្អផងដែរ។ ដូចនេះ ទ្រព្យដែលមានក្នុងឃ្លាំងរបស់គេនឹងអាចកើនឡើងខ្ពស់។

ឆ្នាំថោះ

បុគ្គលឆ្នាំថោះ តែងទទួលបានការភ្ញាក់ផ្អើរជានិច្ច ដោយទ្រព្យដែលគេអាចទទួលបានគឺកើនឡើងជានិច្ច។ ជាពិសេស មិនថាគេជួបនឹងសំណាងមិនល្អយ៉ាងណាក៏ដោយ ក៏អាចប្រែជាល្អផងដែរ។ ដូចនេះ ក្នុងជីវិតរបស់គេនឹងមិនខ្វះអ្វីឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)