មនុស្សយើងភាគច្រើនបារម្ភច្រើនអំពីបញ្ហាលើគ្រែជាងអ្វីដែលជាការពិតតែម្តង។ ខណៈពេលដែលបញ្ហាផ្លូវភេទមួយចំនួនត្រូវការដោះស្រាយ និងរកមើលមូលហេតុ តែមានបញ្ហាខ្លះគ្រាន់តែជារឿងធម្មតាៗប៉ុណ្ណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដោយយោងទៅតាមអ្នកជំនាញខាងផ្លូវភេទបានឲ្យដឹងថា មានបញ្ហាផ្លូវភេទ ៥យ៉ាង ដែលអ្នកមិនគួរណាបារម្ភអំពីវាច្រើនឡើយ។
មិនមានអារម្មណ៍
វាគឺជាបញ្ហាមួយដែលកើតមានជាញឹកញាប់បំផុតដែលគូរសង្សាមួយគូត្រូវរ៉ូវគ្នាហើយ តែមិនទាន់មានអារម្មណ៍ទៅវិញ។ យ៉ាងណាមិញ រឿងនេះគ្មានអ្វីត្រូវបារម្ភឡើយ ព្រោះថាមានមធ្យោបាយច្រើនណាស់ក្នុងការដាស់អារម្មណ៍នេះឡើងបានដូចជា ការបរបោសអង្អែលគ្នា ការចែករំលែកការស្រមើស្រមៃគ្នាទៅវិញទៅមក និងការសាកល្បងក្បាច់ថ្មីជាដើម។
លិង្គខាងប្រុសមិនឡើងរឹង
អ្នកប្រហែលជាយល់ថា អ្នកមិនមានភាពទាក់ទាញគ្រប់គ្រាន់ ឬកំពុងតែធ្វើអ្វីមួយដែលខុសហើយទើបលិង្គគាត់មិនព្រមឡើងរឹងអញ្ចឹង។ មូលហេតុមួយនៃរឿងនេះអាចជា អារម្មណ៍នៃភាពថប់ៗក្នុងអារម្មណ៍។ ដូច្នេះ ចូរព្យាយាមផ្តោតអារម្មណ៍លើការជួយឲ្យខាងប្រុសសប្បាយចិត្តវិញដើម្បីបំបាត់អារម្មណ៍តានតឹងរបស់គាត់។
មិនអាចឈានដល់ចំណុចកំពូលបាន
មានរឿងច្រើនណាស់ដែលនាំឲ្យមានបញ្ហាបែបនេះដូចជា ខ្សោយអ័រម៉ូន និងស្រ្តេស។ យ៉ាងណាមិញ វាគ្រាន់តែជាបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ ហើយការប្រើមមធ្យោបាយបរបោសអង្អែលបន្តិចក៏អាចជួយឲ្យអ្នកទទួលបានការឈានដល់ចំណុចកំពូលខ្លាំងក្លាជាច្រើនបានដែរ។ យ៉ាងណាមិញ បើសិនជាអ្នកមិនអាចឈានដល់ចំណុចកំពូលសោះកាលពីពីរបីខែមុន យកល្អគួរតែទៅជួបគ្រូពេទ្យហើយ។
ការចង់បានមិនដូចចិត្ត
ខណៈពេលដែលអ្នកចង់ឲ្យមានសកម្មភាពក្តៅសាច់នៅពេលយប់ តែខាងប្រុសបែរជាចង់បានពេលព្រឹកទៅវិញ។ ចំណង់ផ្លូវភេទប្រហែលជាមិនអាចបំពេញឲ្យគ្នាទៅវិញទៅមកដូចៗគ្នាឡើយ ដូច្នេះយកល្អគួរតែសម្របតាមគ្នាបន្តិចម្តងៗទៅ។
ផ្លូវភេទថយចុះក្រោយពីសម្រាលកូនរួច
ជីវិតផ្លូវភេទអាចនឹងរងការប៉ះពាល់បន្តិចដោយសារតែអតុល្យភាពអ័រម៉ូន និងការអស់កម្លាំងក្រោយពីសម្រាលកូនរួច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ រឿងនេះមិនបាច់បារម្ភច្រើនទេ ព្រោះជីវិតផ្លូវភេទនឹងត្រឡប់មកសភាពដើមវិញក្នុងរយៈពេលខាងមុខ៕