ភាគច្រើនមូលហេតុដែលនាំឲ្យរលូតកូនភ្លាមៗគឺមិនទាន់ដឹងនៅឡើយតែ ប៉ុន្តែវាគឺជារឿងមួយដែលគូរស្វាមីភរិយាដែលជាជនរងគ្រោះមានការខូចចិត្តយ៉ាងខ្លាំង និងរកអ្វីថ្លែងមិនកើត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ យកល្អគួរតែធ្វើរឿងមួយចំនួនដូចខាងក្រោមនេះសិននៅពេលដែលអ្នកជួបបញ្ហារលូតកូនភ្លាមៗបែបនេះ៖ 

ពន្យាពេលការយកកូនម្តងទៀត

ការសិក្សាមួយចំនួនបានចង្អុលឲ្យឃើញថា ស្រ្តីអ្នកអាចមានផ្ទៃពោះម្តងទៀតបានក្រោយពីរលូតកូនរួចដោយមិនបាច់ភ័យខ្លាចពីផលវិបាកអ្វីទាំងអស់។ ខណៈពេលដែលរឿងនេះអាចធ្វើទៅបានមែនក៏ដោយ តែគ្រូពេទ្យនៅតែជឿជាក់ថា គួរតែទុកពេលឲ្យយូរប្រមាណ ៣ខែសិនមុននឹងរៀបគម្រោងយកកូនម្តងទៀត។ រឿងនេះវានឹងទុកពេលវេលាឲ្យស្បូនជាសះរបួស និងត្រៀមខ្លួនដើម្បីមានផ្ទៃពោះបន្ទាប់ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រឈមនឹងការរលូតកូនម្តងទៀតក្រោយពីរលូតជាលើកដំបូងនោះមានតែ ១៤ភាគរយប៉ុណ្ណោះ ប៉ុន្តែវានឹងកើនដល់ ២៦ភាគរយក្រោយពីរលូតបានលើកទី២ និង ២៨ភាគរយក្រោយពីរលូតលើកទី៣។ ដូច្នេះយកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនថា គួរយកកូនបន្ទាប់នៅពេលណា និងកុំទាន់ប្រញ៉ាប់ពេក។ 

ពិនិត្យសុខភាព

បើសិនជាការរលូតកូនកើតឡើងភ្លាមៗ ចូរប្រាប់គ្រូពេទ្យ និងសុំឲ្យគាត់ពិនិត្យសុខភាពឲ្យបានលម្អិតផង។ យកល្អគួរតែស្វែងយល់អំពីមូលហេតុនៃការរលូតកូនផងបើសិនជាអ្នកចង់បានកូននៅថ្ងៃក្រោយទៀត។ មូលហេតុរបស់វាមានច្រើនណាស់ដូចជា ភាពមិនធម្មតារបស់ក្រូម៉ូសូម បញ្ហាទាក់ទងនឹងប្រព័ន្ធភាពស៊ាំ ដុំសាច់ក្នុងស្បូន កង្វះវីតាមីន B9។ 

ស្វែងរកការប្រឹក្សាយោបល់

ក្រោយពីរលូតកូន ស្រ្តីដែលជាម្តាយអាចនឹងប្រឈមខ្លាំងនឹងការបាក់ទឹកចិត្ត និងអាចពិបាកក្នុងការរស់នៅថែមទៀតផង។ ដូច្នេះ ការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យចិត្តសាស្រ្តអាចជួយដោះស្រាយ ក៏ដូចជាសម្រាលទុក្ខកង្វល់នេះបាន។ កាលណាស្រ្តីមានបញ្ហាបាក់ទឹកចិត្តកាន់តែខ្លាំង វានឹងធ្វើឲ្យនាងពិបាកនឹងព្យាយាមយកកូននៅលើកក្រោយទៀតណាស់។

សម្រាកឲ្យគ្រប់គ្រាន់

រឿងនេះស្តាប់មើលទៅដូចជាសាមញ្ញនាស់ ប៉ុន្តែវាគឺជាអ្វីដែលគ្រូពេទ្យព្យាបាលដែរ។ កាលណាអ្នកសម្រាកកាន់តែច្រើន របួសកាន់តែឆាប់ជា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសម្រាកបានគ្រប់គ្រាន់ក្រោយពីរលូតកូនរួចគឺជារឿងសំខាន់ក្នុងការផ្សះរបួសផ្លូវកាយ និងផ្លូវចិត្ត៕