បើយើងនិយាយដល់ការរួមភេទ វាពិតជាមានមនុស្សជាច្រើនបានអនុវត្តវារួចទៅហើយ ដោយសារតែវាធ្វើឲ្យមនុស្សមានភាពរីករាយ ដោយពួកគេអាចនឹងធ្វើដោយម្នាក់ឯងផង ឬមានដៃគូផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានភាពសកម្មខាងផ្លូវភេទ ក្រៅពីជួយឲ្យមានសុខភាពល្អ និងជីវិតពោរពេញទៅដោយភាពរីករាយ វាក៏មានអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនដែរដូចជា៖

  • បន្ថយស្រ្តេស
  • បញ្ចុះសម្ពាធឈាម
  • បង្កើនមុខងារប្រព័ន្ធភាពស៊ាំ
  • បន្ថយការប្រឈមនឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល
  • ជួយរំលាយជាតិខ្លាញ់
  • មានអារម្មណ៍ថា ជីវិតមានសុភមង្គលខ្លាំង និងរីករាយ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនស្រ្តីគ្រប់រូបអាចនឹងមានជីវិតពោរពេញទៅដោយភាពសកម្មខាងផ្លូវភេទនោះទេ។ ពេលខ្លះ ជីវិតគេបែរជានៅឆ្ងាយពីការរួមភេទទៅវិញ។ រឿងនេះអាចដោយសារតែពួកគេមិនមានពេលវេលាគ្រប់គ្រប់គ្រាន់ មិនមានអារម្មណ៍ មិនអាចរកដៃគូដែលស័ក្តិសម ឬទាក់ទងនឹងជំនឿសាសនា និងទំនៀមទម្លាប់ជាដើម។ ថ្វីបើហេតុផលនាំឲ្យមិនអាចរួមភេទបានមានខ្លះអាចទទួលយកបាន និងខ្លះមិនអាចក៏ដោយ តែវានឹងអាចធ្វើឲ្យមានរឿងមួយចំនួនកើតឡើងលើទ្វារមាសរបស់ស្រ្តីនៅពេល ពួកគេមិនបានរួមភេទសោះ ឬឈប់រួមភេទតែម្តង។ 

  • សម្រាប់ស្រ្តីដែលរួមភេទជាលើកដំបូង តែងតែមានអារម្មណ៍មិនស្រួល ឬឈឺចាប់ខ្លាំង ប៉ុន្តែនៅពេលពួកគេខានរួមភេទយូរនោះ វាក៏មានអារម្មណ៍បែបនេះម្តងទៀតដែរ ដោយសារតែសាច់ដុំក្នុងទ្វារមាសគាំងរឹងជាប់។ 
  • ក្រោយពីទ្វារមាសមិនបានរួមភេទរយៈពេលយូរមក សាច់ដុំក្នុងទ្វារមាសចាប់ផ្តើមកន្ត្រាក់ និងរួមតូចជាងមុនរហូតសឹងតែមិនអាចដាក់ម្រាមដៃចូលទៀតផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ក្រោយពីតមការរួមភេទរយៈពេលយូររួចមក ចំណង់ផ្លូវភេទអ្នកក៏នឹងបាត់បង់ទៅតាមគ្នាផងដែរ។ 
  • ទ្វារមាសទៅជាស្វិតវិញ ដែលរឿងនេះភាគច្រើនកើតឡើងលើស្រ្តីដែលជិតរ៉ាំងរដូវ និងមានកូនគ្រប់គ្រាន់ ព្រមទាំងលែងគិតអំពីការរួមភេទបន្តទៀត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង