ដំណើរការដែលរាងកាយដុតបំផ្លាញកាឡូរីត្រូវបានស្គាល់ថាជាការដុតរំលាយអាហារក្នុងរាងកាយ។(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយអ្វីដែលអ្នកទទួលទានមិនថាអាហារ ឬភេសជ្ជៈ គឺសុទ្ធតែអាចជះឥទ្ធិពលលើដំណើរការនៃការដុតរំលាយអាហារ។ ដូច្នេះការជ្រើសរើសបានត្រឹមត្រូវពិតជាសំខាន់ណាស់សម្រាប់ជម្រុញការដុតបំផ្លាញកាឡូរីជួយអោយស្រកទម្ងន់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈពិសេសមួយដែលជួយបង្កើនការដុតរំលាយអាហារសូម្បីកំឡុងពេលគេង ៖
- គ្រឿងផ្សំ ៖
ទឹកប្រទាលកន្ទុយក្រពើស្រស់ ១ ស្លាបព្រាបាយ ខ្ញីកោសសំបករួចហាន់ជាចំណិតតូចៗ ១ ស្លាបព្រាបាយ ត្រសក់ ១ ផ្លែ ក្រូចឆ្មារ ១ ផ្លែ ទឹកធម្មតា កន្លះកែវ និងជីវ៉ាន់ស៊ុយ ១ បាច់តូច។
- របៀបធ្វើ ៖
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនក្រឡុក រួចកិនក្រឡុកអោយម៉ដ្ឋ
ហើយទទួលទានភេសជ្ជៈនេះមួយកែវនៅមុនពេលចូលគេងជាការស្រេច។
- ថាតើភេសជ្ជៈនេះអាចជួយបានយ៉ាងដូចម្ដេច?
ការទទួលទានភេសជ្ជៈនេះត្រឹមតែ ១ កែវនៅមុនពេលចូលគេងនឹងជួយកម្ចាត់ជាតិខ្លាញ់ ជាពិសេសខ្លាញ់ក្បាលពោះរបស់អ្នកដោយគ្រឿងផ្សំទាំងអស់សុទ្ធតែមានប្រសិទ្ធភាពបង្កើនការដុតរំលាយអាហារបំផ្លាញកាឡូរីសូម្បីខណៈពេលអ្នកកំពុងគេង៕