តើអ្នកកំពុងតែគិតអំពីការទៅលេងឆ្នេសមុទ្រមែនទេ? ដូច្នេះចូរប្រាកដថា អ្នកបានរៀបគម្រោង ហើយធ្វើវាសម្រេចឲ្យខានតែបានទៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្រៅពីទៅដើម្បីថតរូបជាអនុសាវរីយ៍ដើម្បីអាចផូសក្នុងបណ្តាញសង្គម ឆ្នេរសមុទ្រក៏ផ្តល់នូវអត្ថប្រយោជន៍ចំពោះសុខភាពមនុស្សយើងច្រើនគួរសមដែរដូចជា៖
បង្កើនចំនួនវីតាមីន D
ដូចយើងធ្លាប់ដឹងហើយថា ដើម្បីទទួលបានវីតាមីន D អត់គិតលុយ គឺត្រូវហាលថ្ងៃ ហើយវាក៏ជាជីវជាតិមួយប្រភេទជួយឲ្យមានអារម្មណ៍ល្អដែរ។ អ្នកជំនាញនិយាយថា អ្នកត្រូវការហាលថ្ងៃប្រហែល ១០នាទីដើម្បីទទួលបានវីតាមីន D គ្រប់គ្រាន់ក្នុងការបំបាត់ភាពតានតឹងក្នុងអារម្មណ៍។ វីតាមីន D ក៏សំខាន់ក្នុងការជួយឲ្យឆ្អឹងកាន់តែរឹងមាំដែរ ព្រោះវានឹងជួយរាងកាយបឺតស្រូបជាតិកាលស្យូមពីចំណីអាហារបានកាន់តែល្អ។
ជួយពង្រឹងដល់សាច់ដុំនិងរំលាយជាតិខ្លាញ់
រាល់ការដើរលុយទឹកសមុទ្រ និងការហែលទឹកសមុទ្រគឺជាលំហាត់ប្រាណមួយប្រភេទដែលជំរុញដល់សាច់ដុំអ្នកធ្វើការបាន ហើយក៏មិនបង្កើនសម្ពាធដល់សន្លាក់ដែរ។ ការលេងកីឡានៅលើឆ្នេរខ្សាច់ដូចជាការលេងបាលទះ ពិតជាវិធីសាស្រ្តដ៏ឆ្លាតវ៉ៃមួយក្នុងការរំលាយជាតិខ្លាញ់ពីក្នុងខ្លួនផង និងថែរក្សាបេះដូងព្រមទាំងសួតកាន់តែរឹងមាំ។ ការដើរលើឆ្នេរខ្សាច់ដោយជើងទទេ គឺជារឿងដែលត្រូវតែធ្វើសម្រាប់អ្នកទៅលេងសមុទ្រ ព្រោះវានឹងជំរុញដល់សរសៃប្រសាទ និងសាច់ដុំនៅប្រអប់ជោះងធ្វើការបានកាន់តែល្អ ហើយក៏បង្កើនអារម្មណ៍ថ្មីដល់រាងកាយផងដែរ។
ជួយបំបាត់ស្រ្តេស
គ្មានអ្វីអាចធ្វើឲ្យអ្នកបំភ្លេចរាល់ភាពតានតឹងទាំងឡាយដែលបានធ្វើ និងជាប់ក្នុងខួរក្បាល ជាងការរស់នៅកន្លែងដែលមានធម្មជាតិស្រស់បំព្រងជុំវិញខ្លួនឡើយ។ ការដែលមកដល់ឆ្នេរសមុទ្រគឺជាវិធីសាស្រ្តដ៏អស្ចារ្យមួយក្នុងការជួយឲ្យមានអារម្មណ៍ល្អវិញ និងជំរុញដល់រាងកាយដើម្បីកុំឲ្យមានជីវរស់នៅបែបរវលដូចមុនទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មនុស្សគ្រប់គ្នាដឹងហើយថា ការដែលស្រ្តេសរ៉ាំរ៉ៃគឺជាហេតុផលនាំឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងងាយកើតជំងឺច្រើនណាស់៕