ថង់ទឹកប្រមាត់គឺជាសរីរាង្គមួយប្រភេទដែលស្ថិតនៅខាងក្រោមថ្លើម។ វាមាននាទីរក្សាទុកទឹកប្រមាត់ដែលត្រូវបានផលិតចេញពីថ្លើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការកាត់ថង់ទឹកប្រមាត់ចោលអាចនឹងត្រូវធ្វើបើសិនជាអ្នកជំងឺមានការឈឺចាប់ខ្លាំងដោយសារតែគ្រួសក្នុងថង់ទឹកប្រមាត់ស្ទះក្នុងលំហូរទឹកប្រមាត់ចូលក្នុងពោះវៀនតូច។

ទោះបីជាយ៉ាងណាក៏ដោយ ការកាត់ថង់ទឹកប្រមាត់នេះច្រើនតែត្រូវបានគេធ្វើជាញឹកញាប់ ហើយក៏មានការប្រឈមមុខតិចតួចផងដែរ។ ដោយសារតែសម័យកាលកាន់តែទំនើប ការវះកាត់ថង់ទឹកប្រមាត់អាចធ្វើឡើងដោយការប្រើបំពង់ឆ្លុះ និងមើលឃើញតាមកញ្ចក់ទូរទស្សន៍ខាងក្រៅ និងមានស្នាមតូចទៀតផង។ ករណីខ្លះទៀតក៏អាចប្រើវិធីវះបើកធំពីស្បែកទៅដែរ។ 

ការវះកាត់ថង់ទឹកប្រមាត់ចោលអាចប្រឈមនឹងផលវិបាកតិចតួចដែរដូចជា៖ 

  • ហៀរទឹកប្រមាត់ចេញក្រៅ
  • ហូរឈាម
  • មានកំណកឈាម
  • មានបញ្ហាច្រើនលើបេះដូង
  • មានការបង្ករោគ
  • មានរបយសទៅលើរចនាសម្ព័ន្ធសរីរាង្គនៅជិតហ្នឹងដូចជា ផ្លូវទឹកប្រមាត់ ថ្លើម និងពោះវៀនតូច
  • រលាកលំពែង
  • រលាកសួត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការប្រឈមនឹងផលវិបាកនេះក៏អាស្រ័យទៅតាមសុខភាពទូទៅ និងហេតុផលដែលត្រូវការកាត់ថង់ទឹកប្រមាត់ដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង