បើសិនជាអ្នកគីតថា អ្នកមានផ្ទៃពោះ ហើយធ្លាប់ធ្លាក់ឈាមតាមទ្វារមាស និងឈឺនៅក្នុងពោះផ្នែកខាងក្រោម ឬក្នុងអាងត្រគៀកក្នុងរយៈពេលពីរបីសប្តាហ៍ដំបូង អ្នកអាចនឹងមានជំងឺកូនក្រៅស្បូនហើយ។
គ្រូពេទ្យអាចនឹងធ្វើការពិនិត្យក្នុងអាងត្រគៀកដើម្បីពិនិត្យរកមើលជំងឺកូនក្រៅស្បូននោះ តែរោគវិនិច្ឆ័យច្រើនតែបញ្ជាក់ច្បាស់ជាមួយនឹងការធ្វើតេស្ត និងការថតអេកូបន្ថែមទៀត។ យ៉ាងណាមិញ ពេលខ្លះវាក៏អាចរកបានតាមរយៈការថតអេកូដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ករណីខ្លះ គ្រូពេទ្យអាចនឹងត្រូវការតាមដានស្ថានភាពកូនជាមួយនឹងការធ្វើតេស្តឈាមរហូតដល់បញ្ជាក់រោគវិនិច្ឆ័យច្បាស់ និងត្រូវការស៊ីពេលចាប់ពី ៤ ទៅ៥សប្តាហ៍ក្រោយពីមានផ្ទៃពោះឯណោះ។
បើសិនជាកូនក្រៅស្បូនរកឃើញទាន់ពេល ការចាក់ថ្នាំប្រភេទ Methotrexate អាចបញ្ចប់ការលូតលាស់កោសិកា និងរំលាយកោសិកាអំប្រ៊ីយ៉ុងនោះបាន។ ករណីខ្លះទៀត វាអាចនឹងត្រូវការព្យាបាលដោយការវះកាត់ដោយថតឆ្លុះ។
យ៉ាងណាមិញ បើសិនជាការកូនក្រៅស្បូនបណ្តាលឲ្យធ្លាក់ឈាមក្នុងពោះខ្លាំង ឬដៃស្បូនបែកទៀតនោះ ការវះកាត់បន្ទាត់ប្រហែលជាត្រូវការកាត់ដៃស្បូនចោលផង។ កាលណាដៃស្បូនម្ខាងកាត់ចោលហើយ វាអាចនឹងប៉ះពាល់ដល់ការមានផ្ទៃពោះនាពេលអនាគត់ហើយ ឬលទ្ធភាពនៃការមានផ្ទៃពោះនឹងថយចុះពាក់ ៥០ភាគរយ ដោយសារតែនៅសល់ដៃស្បូនម្ខាងទៀត។
បើសិនជាការព្យាបាលជំងឺកូនក្រៅស្បូនត្រូវបានព្យាបាលដោយមិនមានការកាត់ដៃស្បូនទេ កាត់ចោលម្ខាង ហើយម្ខាងទៀតនៅល្អ ស្រ្តីនៅតែអាចមានផ្ទៃពោះទៀតដោយជោគជ័យអញ្ជឹង។
យ៉ាងណាមិញ ស្រ្តីម្នាក់ដែលមានកូនក្រៅស្បូនហើយគឺប្រឈមមុខនឹងមានបញ្ហានេះទៀតខ្ពស់បន្តិចនៅពេលមានផ្ទៃពោះលើកក្រោយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះហើយយកល្អគួរតែពិគ្រោះជាមួយពេទ្យជំនាញខាងរោគស្រ្តីអំពីការប្រឈមនឹងការមានជំងឺកូនក្រៅស្បូននេះ និងវាយតម្លៃឲ្យបានលឿនបន្តិចសម្រាប់ការមានផ្ទៃពោះលើកក្រោយ៕