ជាតិជាស្រ្តីមានផ្ទៃពោះសម្រាប់យុគ្គសម័យដ៏ទំនើបមួយនេះគឺមិនដូចគ្នានឹងសម័យមុនៗឡើយ ជាពិសេសគឺត្រូវការធ្វើតេស្តឈាមច្រើនដើម្បីប្រាកដថាម្តាយ និងកូនក្នុងផ្ទៃមានសុខភាពល្អបរិបូរណ៍។ ដោយតេស្តឈាមខ្លះតម្រូវឲ្យធ្វើលើស្រ្តីគ្រប់រូប និងខ្លះទៀតតម្រូវធ្វើតែលើស្រ្តីណាដែលមានការប្រឈមនឹងជំងឺ ឬអាចនឹងមានជំងឺដំណរពូជប៉ុណ្ណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រាល់ការធ្វើតេស្តទាំងអស់ត្រូវធ្វើឡើងដើម្បីពិនិត្យលើរឿងគ្រប់យ៉ាងណាដែលអាចបង្កបញ្ហាក្នុងពេលមានផ្ទៃពោះ ឬក្រោយសម្រាល ឬដើម្បីច្បាស់ថាកូនមានសុខភាពល្អឬអត់ ប៉ុន្តែអ្នកមានសិទ្ធិមិនធ្វើតេស្តទាំងនោះបានបើសិនជាមិនចង់ធ្វើ។ ខាងក្រោមនេះគឺជាតេស្តឈាមមួយចំនួនដែលស្រ្តីមានផ្ទៃពោះគប្បីគួរតែធ្វើ។
តេស្តមើលក្រុមឈាម
ធម្មតាឈាមមនុស្សយើងមាន ៤ប្រភេទនោះគឺ A, B, AB ឬ O។ តេស្តនេះមានប្រយោជន៍ណាស់ដើម្បីដឹងថាអ្នកត្រូវការឈាមប្រភេទណាមួយនៅពេលមានបញ្ហា ជាពិសេសក្នុងពេលសម្រាលកូន ឬក្នុងពេលមានផ្ទៃពោះមានការធ្លាក់ឈាមខុសធម្មតា។
នៅពេលអ្នកមើលក្រុមឈាមហើយ អ្នកក៏ត្រូវតែស្វែងយល់ថា ក្រុមឈាមនោះជាប្រភេទ (-) ឬ (+) ដែលគេហៅថា Rhesus (RhD)។ បើសិនជាអ្នកមាន RhD (-) វាច្រើនតែមិនមានអ្វីជាបញ្ហាទេបើសិនជាកូនមិនមាន RhD (+)។ តែបើសិនជា កូនមាន RhD (+) វិញ វាទើបជាបញ្ហាដែលត្រូវខ្វល់។ សម្រាប់ស្រ្តីកូនដំបូងគឺមិនមានអ្វីជាបញ្ហាឡើយ តែសម្រាប់ការមានផ្ទៃពោះលើកក្រោយនឹងមានបញ្ហាវិញ។
ជំងឺខ្វះគ្រាប់ឈាម
វាគឺជារឿងមួយញឹកញាប់នាស់សម្រាប់ស្រ្តីទៅជាកង្វះជាតិដែកក្នុងពេលមានផ្ទៃពោះ។ នេះដោសយារតែ រាងកាយត្រូវការជាតិដែកបន្ថែមដើម្បីផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់មនុស្សពីរនាក់។ ការបង្កើនចំណីអាហារសម្បូរជាតិដែកក្នុងពេលមានផ្ទៃពោះអាចជួយចៀសផុតពីជំងឺកង្វះគ្រាប់ឈាមបាន។ ទោះបីជាយ៉ាងណាក៏ដោយ ស្រ្តីមានផ្ទៃពោះមួយចំនួនត្រូវការជាតិដែកបន្ថែម ជាពិសេសក្នុងសប្តាហ៍ទី ២០នៃការមានផ្ទៃពោះតែម្តង។ ការកង្វះគ្រាប់ឈាមអាចធ្វើឲ្យអស់កម្លាំង និងមិនសូវអាចចៀសផុតពីការបាត់បង់ឈាមច្រើនក្នុងពេលសម្រាលកូនឡើយ។
ការបង្ករោគ
ការធ្វើតេស្តឈាមអ្នកអាចនឹងត្រូវការរកមើលការបង្ករោគមួយចំនួនដែលវាអាចប៉ះពាល់ ឬកើតឡើងក្នុងពេលមានផ្ទៃពោះដូចជា៖
- ជំងឺស្អូច
- ជំងឺស្វាយ
- ជំងឺរលាកថ្លើមប្រភេទ B
- ជំងឺរលាកថ្លើមប្រភេទ C
- ជំងឺអេដស៍
យកល្អគួរតែចាំថា អ្នកនៅតែអាចឆ្លងជំងឺទាំងអស់នេះក្នុងពេលមានផ្ទៃពោះដដែលទោះបីជាក្រោយរកឃើញលទ្ធផលអវិជ្ជមានហើយក៏ដោយ។
ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ
ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះគឺជាជំងឺទឹកនោមផ្អែមមួយប្រភេទដែលបណ្តាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់តែក្នុងពេលស្រ្តីមានផ្ទៃពោះប៉ុណ្ណោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ករណីនេះភាគច្រើនកើតឡើងលើស្រ្តីមានផ្ទៃពោះនៅត្រីមាសទី ៣ (ក្រោយពីសប្តាហ៍ទី២៨) និងច្រើនតែបាត់ទៅវិញក្រោយពីកូនកើតរួច។ យ៉ាងណាមិញ ស្រ្តីដែលកើតជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះទំនងជាងាយកើតជំងឺទឹកនោមផ្អែមប្រភេទទី២នៅថ្ងៃក្រោយ៕