របៀបនៃការគេងរបស់ទារកគឺសំខាន់បំផុត ហើយក៏អាចបណ្តាលឲ្យពួកគេមានស្លាប់ភ្លាមៗ (Sudden Infant Death Syndrome, SIDS) ដែរបើសិនជាមានការធ្វេសប្រហែស។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មធ្យោបាយដ៏មានប្រសិទ្ធភាព និងល្អបំផុតដើម្បីចៀសវាង SIDS គឺធ្វើយ៉ាងណាដាក់ឲ្យទារកគេងផ្ងា។ 

ការគេងផ្ងា

ទារកគួរតែដាក់ឲ្យគេគេងផ្ងាទាំងការគេងថ្ងៃ ឬគេងពេលយប់រយៈពេលយូរ។ ទារកដែលគេងផ្ងាត្រូវបានគេរកឃើញថាមិនងាយមានបញ្ហា SIDS ទេព្រោះជំហរបែបនេះធ្វើឲ្យផ្លូវដង្ហើមគេបើកធម្មតា។ 

ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកឲ្យកូនគេងក្នុងជំហរតែមួយរហូតរយៈពេលយូរពេក វាអាចធ្វើឲ្យក្បាលគេខូចទ្រង់ទ្រាយបាន។ ដូច្នេះ ដើម្បីចៀសវាងបញ្ហាផ្សេងៗដែលកើតឡើងនៅពេលទារកគេងផ្ងាគួរតែ៖ 

  • គួរតែបង្កើនពេលវេលាឲ្យគេងផ្កាប់ខ្លះនៅពេលគេភ្ញាក់ពីគេង
  • ចូរព្យាយាមដាក់ក្បាលគេផ្អៀងជាងនៅត្រង់ក្នុងពេលគេងផ្ងា

ការគេងផ្កាប់

មានទ្រឹស្តីច្រើនណាស់ដែលធ្វើឲ្យទារកដែលគេងផ្កាបប្រឈមនឹងបញ្ហាដូចជា៖ 

  • វាអាចដាក់សម្ពាធលើឆ្អឹងថ្គាមរបស់គេ ដូច្នេះក៏ធ្វើឲ្យពិបាកដកដង្ហើមដែរ
  • ពេលកូនគេងផ្កាប់ មុខគេអាចនឹងនៅជិតនឹងកម្រាលពូក ជាហេតុនាំឲ្យគេដកដង្ហើមចេញចូលបានតែខ្យល់ដដែលៗ
  • ទារកអាចនឹងស្ទះដង្ហើមស្លាប់បើសិនជាគេគេងផ្កាប់លើកម្រាលពូកដែលទន់
  • ទារកអាចនឹងដកដង្ហើមដោយមេរោគនៅលើកម្រាលពូកដែរ

តើទារកអាចគេងផ្កាប់បានដែរទេ?

គ្រូពេទ្យនិយាយថា ការគេងផ្កាប់អាចជារឿងល្អនៅពេលដែលទារកមានជំងឺច្រាលទឹកអាស៊ីតពីក្រពះ ឬមានជំងឺ Pierre Robin Syndrome។ រឿងទាំងនេះសុទ្ធតែអាចបណ្តាលឲ្យស្ទះដល់ផ្លូវដង្ហើមបានម្តងម្កាលដែរនៅពេលគេគេងផ្ងា។ 

អ្វីដែលគួរបារម្ភខ្លាំងបំផុតនោះគឺថា បើសិនជាទារកក្អួតខណៈពេលកំពុងតែគេងផ្ងា គេអាចនឹងឆ្លាក់ ឬឆ្លួកកំអួតរបស់ខ្លួនបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះគ្រូពេទ្យមួយចំនួនបានណែនាំឲ្យដាក់កូនគេងផ្កាប់ម្តងម្កាលវិញដើម្បីចៀសផុតពីភាពគ្រោះថ្នាក់មួយនេះ។

ការគេងចំហៀង

វាគឺជារឿងមួយគ្មានសុវត្ថិភាពឡើយដែលដាក់ឲ្យកូន ឬទារកគេងចំហៀង ព្រោះវាអាចនឹងធ្វើឲ្យគេប្រែទៅជាគេងផ្កាប់វិញបាន ដែលប្រឈមកាន់តែខ្ពស់នឹង SIDS៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង