ដោយសារតែសម័បច្ចុប្បន្នជាសម័យនៃគ្រឿងអេឡិចត្រូនិចទំនើប ដូចនេះមិនថាមនុស្សដើរដល់ណាទេ គេតែងតែកាន់ទូរស័ព្ទដៃគេដើម្បីលេង។តើអ្នកដឹងទេថាវាអាចធ្វើឱ្យខូចភ្នែកអ្នកបាននោះ?ខាងក្រោមនេះយើងខ្ញុំនឹងណែនាំវិធីដែលអាចជួយដល់ភ្នែកអ្នកបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកអាចមើលរុក្ខជាតិបៃតងដែលនៅឆ្ងាយពីអ្នក១០ម៉ែត្រក្នុងរយៈពេល២៥វិនាទី។
  2. មិនត្រូវឧស្សាហ៍បិទភ្នែកឬព្រិចភ្នែកទេនៅពេលដែលភ្នែលអ្នកនឿយហត់។
  3. អ្នកអាចក្រឡឹងភ្នែកចុះឡើងដូចជាដំបូងត្រូវចាប់ពីលើ បន្ទាប់មកទម្លាក់ភ្នែកមកខាងឆ្វេង ហើយទម្លាក់ចុះក្រោម បន្ទាប់មកទៀតទើបសម្លឹងទៅខាងស្តាំ ធ្វើចលនាទាំងនេះ៩ដង។
  4. អ្នកអាចធ្វើឱ្យភ្នែកអ្នកដកដង្ហើមបានដោយរកកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធហើយអង្គុយចុះ។បន្ទាប់មកអ្នកត្រូវដកដង្ហើមឱ្យវែង ព្រមទាំងបើកភ្នែកឱ្យធំដើម្បីស្រូបយកខ្យល់អាកាសទាំងនេះចូល បន្ទាប់មកទៀតអ្នកត្រូវបន្ធូរខ្យល់ចេញមកវិញដោយចាប់ផ្តើមបិទភ្នែកឱ្យកាន់តែតូចទៅៗ។អ្នកត្រូវអនុវត្តចលនានេះចំនួន៩ដង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
Loading...