កាលពីលើកមុន ខ្ញុំបានបង្ហាញរួចមកហើយអំពីមនុស្សប្រភេទណាដែលងាយនឹងកើតជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ក៏ដូចជាអាការៈរបស់ជំងឺនេះរួចហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលនោះក៏មានមិត្តអ្នកអានរបស់យើងជាច្រើនចង់ដឹងអំពីវិធីបង្ការជំងឺនេះ ជាពិសេសអ្នកដែលដឹងថាខ្លួនឯងកំពុងតែប្រឈមនឹងជំងឺនេះតែម្តង។ បើសិនជាអ្នកពិតជាមនុស្សដែលស្ថិតក្នុងក្រុមប្រឈមខ្ពស់នឹងជំងឺគ្រួសក្នុងថង់ទឹកប្រមាត់មែន អ្វីដែលអ្នកអាចធ្វើបានគឺការផ្លាស់ប្តូររបៀបរស់នៅដើម្បីទទួលបានសុខភាពល្អជាងមុន នឹងបន្ថយការប្រឈមមុខបានហើយ។
របបអាហារមជាតិខ្លាញ់តិចតែជាតិសរសៃខ្ពស់
ជាតិខ្លាញ់ ជាពិសេសខ្លាញ់ Saturated Fats ដែលមានក្នុងសាច់សត្វ ប័រ និងផលិតផលផ្សេងៗទៀតដែលធ្វើពីសត្វ សុទ្ធតែជាប់ទាក់ទងនឹងបញ្ហាគ្រួសក្នុងថង់ទឹកប្រមាត់បានទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយចំពោះខ្លាញ់ Monounsaturated Fats (ប្រេងអូលីវ) ឬអូមេហ្គាបី ដែលមានក្នុងត្រី អាចជំនួសបាន។ ជាមួយគ្នានេះដែរ ចូរញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន។
ញ៉ាំគ្រឿងស្រវឹងតិចតួចគឺមិនអីឡើយ
ការសិក្សាបានរកឃើញថា ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមអាចបន្ថយការប្រឈមនឹងជំងឺគ្រួសក្នុងថង់ទឹកប្រមាត់បាន។ ប៉ុន្តែវាបែរជាប្រឈមខ្លាំងនឹងជំងឺមហារីកសុដន់លើមនុស្សស្រីទៅវិញ។ ជាមួយគ្នានេះដែរ ស្រ្តីមានផ្ទៃពោះ និងអ្នកជំងឺថ្លើមមិនគួរញ៉ាំគ្រឿងស្រវឹងសោះឡើយ។
ញ៉ាំកាហ្វេមួយពែង
ការសិក្សាខ្លះបានរកឃើញថា ការញ៉ាំកាហ្វេមួយពែងក្នុងមួយថ្ងៃអាចបន្ថយការប្រឈមនឹងជំងឺគ្រួសក្នុងថង់ទឹកប្រមាត់បាន។ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេអាចភ្ញោចឲ្យថង់ទឹកប្រមាត់ច្របាច់ ហើយបន្ថយភាពខាប់របស់កូឡេស្តេរ៉ុលក្នុងទឹកប្រមាត់កុំឲ្យទៅជាគ្រួសបាន។
ថែរក្សាទម្ងន់
អ្វីដែលអ្នកអាចធ្វើបានគឺថែរក្សាទម្ងន់ឲ្យនៅមានសុខភាពល្អជានិច្ច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកមិនប្រាកដថា គួរសម្រកទម្ងន់បែបណាដើម្បីទទួលបានសុខភាពល្អនោះ ចូរពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងអាហារូបត្ថម្ភ៕