តើអ្នកមានដឹងទេថា មានវិធីព្យាបាលការឈឺសន្លាក់បែបធម្មជាតិ ហើយអាចកំចាត់ការកើនឡើងអាស៊ីតអ៊ុយរិកក្នុងឈាមបានដែរទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាមិនដឹងទេ យកល្អគួរតែសាកល្បងវិធីនេះមើលសិនទៅ។
គ្រឿងផ្សំ៖
- ម្នាស់ហាន់តូចៗមួយកូនចានចង្កឹះ
- ក្រូចខ្វិចមួយផ្លែ
- ត្រសក់មួយផ្លែ
- ខ្ញីមួយដុំតូច
- ទឹកមួយកែវ
វិធីធ្វើ៖
ចូរយកគ្រឿងផ្សំទាំងអស់កិនចូលគ្នាដើម្បីក្លាយជាល្បាយតែមួយ។ ចូរញ៉ាំទឹកក្រឡុកនេះមួយថ្ងៃមួយដងមុនញ៉ាំអាហារ ជារៀងរាល់ថ្ងៃ។
ត្រសក់
មានសារធាតុបញ្ចុះទឹកនោមដែលអាចជួយបង្ការជំងឺគ្រួសក្នុងតម្រងនោម ហើយក៏មានឥទ្ធិពលលើអាស៊ីតអ៊ុយរិកដែលអាចបង្ការកុំឲ្យជំងឺរលាកសន្លាក់ហ្គោដដែរ។ ជាមួយគ្នានេះដែរ វាក៏អាចជួយបញ្ចេញអាស៊ីតអ៊ុយរិកគ្រីស្តាលពីក្នុងសន្លាក់ថែមទៀត។
ខ្ញី
ជួយបញ្ចេញជាតិពុល និងកាត់បន្ថយការរលាកក្នុងខ្លួន។
ក្រូចខ្វិច
មានវីតាមីន C ខ្ពស់ ដែលអាចជួយប្រឆាំងនឹងការរលាក និងបន្ថយការរលាកថែមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ម្នាស់
សម្បូរសារធាតុ Bromelain ដែលអាចជួយបំបាត់ការឈឺចាប់ និងសម្រួលដល់ការរលាកទៀត៕