បើសិនជាម្តាយដែលកំពុងតែបំបៅដោះកូននោះមានជំងឺមហារីកសុដន់ តើឱកាសនៃការចម្លងជំងឺមហារីកទៅកូនមានដែរទេ? តើកូនអាចនឹងមានជំងឺមហារីកទែ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តើម្តាយគួរធ្វើដូចម្តេចទៅក្នុងស្ថានភាពបែបនេះ? តើម្តាយគួរតែបញ្ឈប់ការបំបៅដោះកូនឬយ៉ាងណា?
បើសិនជាម្តាយមានជំងឺមហារីកសុដន់ ហើយបំបៅដោះកូនទៀតនោះ នាងពិតជាមិនអាចចម្លងជំងឺមហារីកទៅកូនបានទេ ហើយកោសិកាមហារីកក៏មិនអាចឆ្លងតាមរយៈការបៅទឹកដោះម្តាយដែរ។ ជំងឺមហារីកសុដន់អាចប៉ះពាល់លើស្រ្តីគ្រប់វ័យ ហើយបើយោងទៅតាមស្ថិតិថ្មីបានឲ្យដឹងថា ទោះបីជាស្រ្តីវ័យក្មេងក៏អាចប្រឈមនឹងជំងឺនេះបានដែរ។ មធ្យោបាយតែមួយគត់ដើម្បីដឹងថាមានជំងឺមហារីកសុដន់គឺការថតសុដន់ (Mammography) និងការធ្វើតេស្តមួយចំនួនៀត។ យ៉ាងណាមិញ រោគសញ្ញាដូចជា មានដុំមួយក្នុងសុដន់ ឬការប្រែប្រួលទំហំរបស់សុដន់ និងរូបរាង ឬមានហូរទឹកចេញពីក្បាលសុដន់គឺជារោគសញ្ញាសង្ស័យជំងឺមហារីកសុដន់ហើយ។ ដូច្នេះ បើសិនជាអ្នកសង្ស័យខ្លាំង យកល្អគួរតែពិគ្រោះជាមួយអ្នកជំនាញខាងរោគស្រ្តី និងធ្វើតេស្តដើម្បីបញ្ជាក់ទៅ។
បើសិនជាអ្នកត្រូវបានគ្រូពេទ្យរកឃើញថា មានជំងឺមហារីកសុដន់ ការព្យាបាលជំងឺនេះអាចប៉ះពាល់ដល់សមត្ថភាពក្នុងការបំបៅដោះកូនបាន។ ស្រ្តីដែលព្យាបាលដោយបាញ់កាំរស្មីនៅតែអាចបំបៅដោះកូនបានដដែល។ យ៉ាងណាមិញ ការបាញ់កាំរស្មីអាចបំផ្លាញក្រពេញទឹកដោះដែលមានក្នុងសុដន់បាន ដូច្នេះវានឹងកាត់បន្ថយការផលិតទឹកដោះក្នុងសុដន់ដែលមានបញ្ហានោះ។ ស្ថិតក្នុងករណីបែបនេះមែន អ្នកអាចប្រើប្រាស់សុដន់ដែលមិនមានបញ្ហាដើម្បីបំបៅកូនបាន។
បើសិនជាអ្នកត្រូវព្យាបាលដោយការលេបថ្នាំមហារីក ការបំបៅដោះកូនគឺត្រូវហាមប្រាមជាដាច់ខាតតែម្តង។ នេះដោយសារតែសារធាតុថ្នាំមហារីកដែលស្រ្តីប្រើនោះអាចចម្លងចូលទៅក្នុងទឹកដោះនិងចូលទៅក្នុងខ្លួនកូនបាន។ ដូច្នេះចូរបញ្ឈប់ការបំបៅដោះកូនរហូតគ្រូពេទ្យអនុញ្ញាតិឡើងវិញ។
បើសិនជាអ្នកត្រូវការកាត់សុដន់ចោល វាក៏ប៉ះពាល់ដល់សមត្ថភាពក្នុងការផលិតទឹកដោះដែរ។ មិនខ្វល់ថាលទ្ធផលមានអ្វីខ្លះឡើយ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យ និងកំណត់រោគវិនិច្ឆ័យឲ្យបានលឿនបំផុតផងដើម្បីមានការព្យាបាលទាន់ពេលវេលា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)កាលណាអ្នកពន្យាពេលកំណត់រោគវិនិច្ឆ័យ ផលវិបាកអាចនឹងកើតមានកាន់តែច្រើន៕