ឪពុកម្តាយគួរតែដើរតួនាទីដ៏សកម្មក្នុងការប្រាកដថា កូនរបស់ពួកគេមានទម្លាប់ញ៉ាំអាហារផ្តល់សុខភាពដើម្បីបង្ការការធាត់ថែមទៀត។ ការដែលធាត់ខ្លាំងមានជាប់ទាក់ទងជាមួយនឹងបញ្ហាសុខភាពជាច្រើនដូចជា ការដកដង្ហើម ជំងឺទឹកនោមផ្អែមប្រភេទទី២ ឈឺសន្លាក់ លើសសម្ពាធឈាម និងលើសកូឡេស្តេរ៉ុលក្នុងឈាម។
National Institute of Diabetes and Digestive and Kidney Diseases របស់សហរដ្ឋអាមេរិកបានណែនាំអំពីរបៀបដែលអ្នកអាចជួយកូនអ្នកមានទម្លាប់ញ៉ាំអាហារផ្តល់សុខភាពបាន៖
- ធ្វើខ្លួនជាគម្រូដ៏ល្អសិនតាមរយៈការញ៉ាំអាហារផ្តល់សុខភាព និងហាត់ប្រាណផ្តល់សុខភាព
- បង្រៀនកូនអំពីទំហំញ៉ាំអាហារដែលផ្តល់សុខភាព
- កាត់បន្ថយការញ៉ាំអាហារលឿន។ ចូរជ្រើសរើសអាហារ និងភេសជ្ជៈស្រស់ៗ និងផ្តល់សុខភាពល្អ
- បង្កើតព្រឹត្តិការណ៍គ្រួសារមួយ និងកាត់បន្ថយការញ៉ាំអាហារនៅទល់មុខទូរទស្សន៍ កុំព្យូទ័រ ឬកំពុងលេងហ្គេម
- ពិភាក្សាជាមួយកូននូវអ្វីដែលជាអត្ថន័យសុខភាពល្អ។ ចូរបញ្ជាក់អំពីសារៈសំខាន់នៃការហាត់ប្រាណ គេងគ្រប់គ្រាន់ និងបន្ថយការមើលទូរទស្សន៍ ឬទូរស័ព្ទ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855