ផ្លែស្វាយ ជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែម និងសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ផ្លែឈើនេះអាចទទួលទានបានទាំងនៅពេលខ្ចី និងទុំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ ឬឧស្សាហ៍ញ៊ាំផ្លែឈើនេះញឹកញាប់ប៉ុណ្ណាក៏ដោយ ក៏ប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថាផ្លែស្វាយមានអត្ថប្រយោជន៍យ៉ាងណាចំពោះសុខភាព។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលផ្លែស្វាយក្នុងរបបអាហារ ៖

១. ធ្វើអោយសុខភាពភ្នែកកាន់តែប្រសើរឡើង

ផ្លែស្វាយ មានផ្ទុកសម្បូរទៅដោយវីតាមីន A និង flavonoids ដែលមិនត្រឹមតែជួយបង្កើនសុខភាពភ្នែកល្អប្រសើរមើលឃើញបានកាន់តែច្បាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាលបំបាត់អាការៈស្ងួតក្នុងភ្នែក ហើយកាត់បន្ថយការរលាកទៀតផង។

២. ព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហម

ផ្លែស្វាយ មានប្រសិទ្ធិភាពជួយបង្កើនបរិមាណនៃអេម៉ូក្លូប៊ីនដែលជាសមាសធាតុដ៏សំខាន់នៃគោលិកាឈាមក្រហម។ ដូច្នេះការទទួលទានផ្លែស្វាយមានប្រយោជន៍ណាស់ក្នុងការព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហម។

៣. ទប់ស្កាត់ជំងឺមហារីក

ផ្លែស្វាយ ជាប្រភពដ៏ប្រសើរនៃជាតិសសៃ pectin និងសារធាតុប្រឆាំងអុកស៊ីតកម្មរួមមានសារធាតុ   isoquercitrin សារធាតុ quercetin សារធាតុ fisetin សារធាតុ vastragalin សារធាតុ methylgallat ព្រមទាំង gallic acid ដែលជួយការពារទប់ស្កាត់រាងកាយប្រឆាំងនឹងជំងឺមហារីកសុដន់  មហារីកពោះវៀនធំ មហារីកខួរឆ្អឹងខ្នង និងមហារីកក្រពេញប្រូស្តាត។

៤. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល

ផ្លែស្វាយ មានផ្ទុកសារធាតុ pectin វីតាមីន C និងជាតិសសៃខ្ពស់ដែលធ្វើអោយវាក្លាយជាជម្រើសនៃផ្លែឈើដ៏មានឥទ្ធិពលជួយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ ផ្លែឈើនេះក៏ជាប្រភពនៃជាតិប៉ូតាស្យូមដែលជាសារធាតុចិញ្ចឹមមានប្រសិទ្ធិភាពជួយគ្រប់គ្រងអត្រានៃចង្វាក់បេះដូងនិងកម្រិតនៃសម្ពាធឈាមផងដែរ។

៥. សម្រួលដល់ការរំលាយអាហារ

អង់ស៊ីមដែលមានផ្ទុកក្នុងផ្លែស្វាយជួយបំបែកប្រូតេអ៊ីនសម្រួលដល់ដំណើរការនៃការរំលាយអាហារ។ ចំណែកឯជាតិសសៃធម្មជាតិនៃផ្លែស្វាយវិញ ក៏ជួយដល់ការរំលាយអាហារនិងការកម្ចាត់ចោលនូវកាកសំណល់ផងដែរ។

៦. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ការរួមបញ្ចូលគ្នានៃវីតាមីន A វីតាមីន C រួមទាំងសារធាតុ carotenoids ដែលមានផ្ទុកក្នុងផ្លែស្វាយនឹងធ្វើអោយប្រព័ន្ធភាពស៊ាំរាងកាយកាន់តែរឹងមាំឡើង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង