Join with Health.com.kh on Telegram

ប្រសិនជាអ្នកដឹងពីពេលដែលប្រពន្ធចង់លែសលេងគ្នាខ្លាំង អ្នកគួរតែចៀសកុំធ្វើខុសឲ្យសោះ។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលគេដឹងថាស្វាមីរបស់គេ នៅក្រៅចិញ្ចឹមប្រពន្ធចុង នោះជាពេលដែលគេចង់លេងលែសជាមួយអ្នកជាទីបំផុត ព្រោះគេគ្មានអារម្មណ៍សុវត្ថិភាពទេពេលដែលរស់នៅជាមួយអ្នក ហើយក៏មិនអាចទទួលបានអារម្មណ៍កក់ក្តៅ និងសុភមង្គលផងដែរ។
  2. នៅពេលដែលអ្នកជាស្វាមីដែលតែងតែផ្លាស់ប្តូរចរិត ដោយមុន និងក្រោយការ អ្នកមានចរិតមិនដូចគ្នា នោះក្នុងនាមជាប្រពន្ធ ក៏មិនអាចទ្រាំនឹងអ្នកយូរដែរ ព្រោះគេមិនអាចទទួលបានអារម្មណ៍សុភមង្គលពីអ្នកឡើយ។ ដូចនេះ បើរស់នៅជាមួយគ្នាយូរ មានតែបន្តឈឺចិត្តតែប៉ុណ្ណោះ។
  3. នៅពេលដែលប្រពន្ធ តែងកើតមានទំនាស់ជាមួយម្តាយក្មេក ហើយក្នុងនាមជាប្តី បែរជាតែងតែឈរខាងម្តាយក្មេក នោះប្រពន្ធនឹងអន់ចិត្តខ្លាំង ហើយមានអារម្មណ៍ថា គេមិនសំខាន់សម្រាប់អ្នកទៀតទេ។ ដូចនេះ គេនឹងមានគំនិតចង់ចាកចេញពីអ្នកហើយ។
  4. នៅពេលដែលអ្នកទុកការលះបង់របស់ភរិយាដូចជាសម្រាម ដោយមើលមិនឃើញ នោះប្រពន្ធអ្នកនឹងគ្មានមូលហេតុបន្តរស់នៅជាមួយអ្នកទេ។ ដូចនេះ អត្រានៃការចាកចេញពីអ្នកគឺខ្ពស់ណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្ននូវទង្វើទាំង៤នេះ ទើបអាចរក្សាប្រពន្ធបានល្អ៕