មានសកម្មភាពមួយចំនួន អាចធ្វើឲ្យអ្នកចាស់មុនអាយុដោយមិនដឹងខ្លួនសូម្បីតែបន្តិច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  

  1. នៅពេលដែលអ្នកតែងតែគេងមិនគ្រប់ នោះមុខអ្នកនឹងងាយចាស់ខ្លាំងណាស់ ជាពិសេស អាចកើតមានសភាពជ្រួញទៀតផង។ ដូចនេះ បើអ្នកចង់នៅក្មេងជានិច្ច  អ្នកគួរតែគេងឲ្យគ្រប់ម៉ោង។
  2. ការញ៉ាំស្រាច្រើន ក៏អាចធ្វើឲ្យមុខអ្នកមិនស្អាត ដោយឆាប់ចាស់ផងដែរ ព្រោះនៅពេលដែលជាតិអាល់កុលចូលក្នុងរាងកាយច្រើន មិនត្រឹមតែអាចបំផ្លាញសម្រស់អ្នកទេ ថែមទាំងអាចបំផ្លាញសុខភាពអ្នកផងដែរ។
  3. នៅពេលដែលអ្នកផាត់មុខ អ្នកមិនគួរឲ្យម្សៅទាំងនោះនៅលើផ្ទៃមុខអ្នកយូរឡើយ ព្រោះវាអាចបំផ្លាញស្បែកមុខអ្នកយ៉ាងងាយ។ ដូចនេះ ក្រោយពេលដែលអ្នកត្រឡប់មកផ្ទះវិញ អ្នកគួរតែសម្អាតមុខអ្នកឲ្យស្អាត ទើបមុខអ្នកអាចក្មេងបានយូរ។
  4. ដូចនេះ អ្នគអាចញ៉ាំតែ និងហាត់ប្រាណ ដើម្បីរក្សាសម្រស់អ្នកបាន ព្រោះវាជាកត្តាចំបងក្នុងការរក្សាសម្ជស្សអ្នកឲ្យស្អាតជានិច្ច ថែមទាំងបានក្នុងរយៈពេលយូរទៀតផង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)