នៅក្រោយពេលដែលអ្នករៀបការរួច អ្នកមិនត្រូវធ្វើរឿងទាំង៧ខាងក្រោមនេះទេ ព្រោះវាអាចធ្វើឲ្យស្វាមីអ្នកមិនពេញចិត្ត ហើយដើរឆ្ងាយពីអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. នៅក្រោយពេលដែលអ្នករៀបការ ហើយមានកូនរួច អ្នកបែរជាមិនសូវបោសសម្អាតផ្ទះ នោះប្តីអ្នកមិនពេញចិត្តនោះទេ ដោយសារតែអ្នកមិនចេះរៀបចំផ្ទះឲ្យស្អាតដូចមុន។
  2. នៅពេលដែលអ្នកមានកូនរួច អ្នកបែរជាមិនចូលចិត្តតែងខ្លួន ហើយមិនចេះរក្សារាង នោះស្វាមីអ្នកនឹងចាប់ផ្តើមបែកចិត្តហើយ។
  3. តែងតែរអ៊ូរទាំ និយាយាយពាក្យដដែលៗជារៀងរាល់ថ្ងៃ ធ្វើឲ្យប្តីអ្នកធុញជាខ្លាំង។ ដូចនេះ អ្នកគួរតែកែទម្លាប់អាក្រក់មួយនេះចោលជាដាច់ខាត ទើបអ្នកមិនបាត់បង់ស្វាមីអ្នកនៅថ្ងៃណាមួយ។
  4. ចូលចិត្តខឹងច្រើន ហើយរករឿងច្រើន ធ្វើឲ្យគេធុញជាខ្លាំង។ ក្រោយពេលដែលរៀបការរួច អ្នកក្លាយជាប្រពន្ធគេហើយ ដូចនេះ អ្នកមិនគួរធ្វើចរិតដូចជាកូនក្មេង ដោយតែងតែខឹងង៉ក់ងរនោះទេ ទើបអាចថែរក្សាគ្រួសារអ្នកបានយូរអង្វែង។
  5. ការមិនយកចិត្តទុកដាក់ចំពោះស្វាមី ហើយគិតតែពីកូន ក៏ជាមូលហេតុដែលធ្វើឲ្យគេមិនពេញចិត្តដូចគ្នា។ អ្នកគួរតែចំណាយពេលខ្លះទៅលើខ្លួនគេ ព្រោះគេក៏ជាស្វាមី និងប៉ារបស់កូនដែរ។ គេក៏ត្រូវការការយកចិត្តទុកដាក់ពីមនុស្សដែលគេស្រឡាញ់ផងដែរ។
  6. នៅពេលដែលអ្នកមិនចូលចិត្តធ្វើម្ហូប ហើយតែងតែទិញម្ហូបពីខាងក្រៅញ៉ាំ នោះស្វាមីអ្នកនឹងចាប់ផ្តើមធុញហើយ។ ដូចនេះ អ្នកគួរតែរៀន ទើបអាចទាក់ទាញឲ្យប្តីអ្នកមកញ៉ាំបាយនៅផ្ទះរាល់ថ្ងៃបាន។
  7. នៅពេលដែលអ្នកចូលចិត្តគេងច្រើន ហើយមិនសូវខ្វល់ពីការងារក្នុងផ្ទះ ក៏អាចធ្វើឲ្យគេមិនសប្បាយចិត្តដែរ។ ដូចនេះ អ្នកគួរតែធ្វើជាប្រពន្ធដែលឧស្សាហ៍ម្នាក់ ទើបអាចទទួលបានការស្រឡាញ់ និងភាពកក់ក្តៅពីស្វាមីអ្នកបានច្រើន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)