Join with Health.com.kh on Telegram

ប្រសិនជាកូនអ្នកមិនព្រមញ៉ាំថ្នាំពេលដែលឈឺ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ដំបូងអ្នកគួរតែកុំយកថ្នាំមកធ្វើឲ្យកូនភ័យ ដោយធ្វើឲ្យកូនខ្លាច។ អ្នកមិនគួរតែងតែយកថ្នាំមកគម្រាមកូននោះទេ នៅពេលដែលគេរករឿង ដោយប្រាបើគេថា អ្នកនឹងយកថ្នាំឲ្យគេញ៉ាំ បើគេមិនឈប់រករឿង។ នៅពេលដែលអ្នកគម្រាមគេយូរ នោះគេនឹងអាចខ្លាចថ្នាំជាទីបំផុត។
  2. នៅពេលដែលអ្នកឈឺ អ្នកគួរតែញ៉ាំថ្នាំនៅមុខកូន ដើម្បីបង្ហាញឲ្យគេដឹងថា នៅពេលដែលឈឺ គឺត្រូវតែញ៉ាំថ្នាំ ដើម្បីឲ្យជំងឺឆាប់ជាសះស្បើយ។ ដូចនេះ គេនឹងអាចយកអ្នកធ្វើជាគំរូ ដោយធ្វើតាមអ្នក នៅពេលដែលគេឈឺ។ គេនឹងមិនគេចវេសពីថ្នាំទៀតទេ ដោយមិនស្រែកយំពេលដែលញ៉ាំថ្នាំម្តងៗ។
  3. នៅពេលដែលថ្នាំនោះល្វីង អ្នកមិនគួរកុហកកូនថាផ្អែមនោះទេ ព្រោះក្រោយពេលដែលគេញ៉ាំរួច គេនឹងមិនជឿអ្នកទៀតឡើយ។ គេនឹងមិនព្រមញ៉ាំថ្នាំឡើយនៅពេលក្រោយ ទោះបីជាថ្នាំនោះផ្អែមក៏ដោយ។ ដូចនេះ អ្នកគួរតែប្រាប់កូនតាមត្រង់ ហើយលួងគេដោយប្រើវិធីផ្សេង ទើបកូនព្រមញ៉ាំថ្នាំនោះ។
  4. ក្រោយពេលដែលកូនញ៉ាំថ្នាំរួច អ្នកគួរតែផ្តល់រង្វាន់ដើម្បីលើកទឹកចិត្តដល់កូន។ ដូចនេះ កូននឹងមិនពិបាកញ៉ាំថ្នាំទៀតឡើយនៅពេលក្រោយ។
  5. អ្នកអាចទិញរបស់លេងដែលទាក់ទងនឹងពេទ្យឲ្យកូនលេងបាន នោះកូននឹងមិនខ្លាចឡើយនៅពេលដែលគេទៅពេទ្យម្តងៗ ដោយមិនស្រែកយំពេញនឹងនោះទេ។ ដូចនេះ អ្នកអាចសាកល្បងតាមវិធីទាំងឡាយខាងលើបាន ដើម្បីបញ្ចុកថ្នាំកូនបានសម្រេច៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)