ជំងឺទឹកនោមផ្អែម វាច្រើនតែបង្កជាផលវិបាកជាច្រើនខុសៗគ្នា ហើយមួយក្នុងចំណោមនោះក៏មានការកាត់អវៈយវៈផងដែរ។ រឿងនេះច្រើនតែមានជាប់ទាក់ទងនឹងការបង្ករោគធ្ងន់ធ្ងរនៅជើងដោយសារតែរបត់ឈាមរត់ទៅចិញ្ចឹមកន្លែងនេះមិនបានល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកជំងឺទឹកនោមផ្អែមពិតជាងាយមានការបង្ករោគនៅប្រអប់ជើងខ្លាំងណាស់។ ពេលខ្លះ ទោះបីជាការដាច់ដោចសាច់បន្តិចបន្តួចក៏អាចនាំឲ្យទៅជាការបង្ករោគធ្ងន់ធ្ងរបានដែរ។ ចាប់តាំងពីរបត់ឈាមរត់មិនបានល្អមក ដូច្នេះវាពិតជាពិបាកធ្វើឲ្យរបួសឆាប់ជាខ្លាំងណាស់។
ហេតុដូច្នេះហើយទើបធ្វើឲ្យការព្យាបាលរបួសនៅនឹងកន្លែងមានប្រយោជន៍ច្រើនជាង។ មានមនុស្សជាច្រើនដែលមានជំងឺទឹកនោមផ្អែមបានជ្រើសរើសវិធីគ្រប់គ្រងការបង្ករោគរបស់ខ្លួនតាមរយៈការប្រើវិធីមួយចំនួនដូចខាងក្រោមនេះ៖
ជែលប្រទាលកន្ទុយក្រពើ
ជែលប្រទាលកន្ទុយក្រពើមានប្រយោជន៍ណាស់ក្នុងការប្រឆាំងការបង្ករោគនៅប្រអប់ជើងរបស់អ្នកជំងឺទឹកនោមផ្អែម។ នេះដោយសារតែសារធាតុដ៏ល្អរបស់វាអាចកំចាត់បាក់តេរីបង្ករោគបាន។ ក្រៅពីនេះ វាក៏ជួយសម្រួលដល់ការឈឺចាប់ និងការរលាកដែលកើតចេញពីជើងដែលឆ្លងរោគដែរ។
យឹនសិន
មនុស្សគ្រប់គ្នាដឹងរួចហើយថា យឹនសិនមានសមត្ថភាពជួយបង្កើនថាមពលដល់រាងកាយ និងបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ដូច្នេះវាក៏មានប្រយោជន៍ខ្លាំងចំពោះជំងឺទឹកនោមផ្អែមដែរ។ វាអាចជួយបង្កើនប្រព័ន្ធភាពស៊ាំដើម្បីរាងកាយកាន់តែមានថាមពលគ្រប់គ្រាន់ប្រឆាំងនឹងការបង្ករោគនៅប្រអប់ជើង។
ភេសជ្ជៈមានជាតិកាហ្វេអ៊ីន
ចាប់តាំងពីមូលហេតុនៃការបង្ករោគនៅប្រអប់ជើងអ្នកជំងឺទឹកនោមផ្អែមកើតឡើងដោយសាររបត់ឈាមមិនល្អមក ការញ់ាំរបស់ដែលមានជាតិកាហ្វេអ៊ីនអាចជួយជំរុញដល់របួសឆាប់ជាបាន ដោយសារតែជាធ្វើឲ្យរបត់ឈាមរត់បានល្អ។ ប៉ុន្តែចូរជ្រើសរើសភេសជ្ជៈណាដែលគ្មានជាតិផ្អែម។
អាហារសម្បូរជាតិស័ង្គសី
ជាតិស័ង្គសីគឺជាជីវជាតិមួយប្រភេទដែលអាចជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំបាន។ សម្រាប់អ្នកដែលមានការបង្ករោគនៅប្រអប់ជើងដោយសារជំងឺទឹកនោមផ្អែម គួរតែញ៉ាំអាហារសម្បូរជាតិស័ង្គសីឲ្យបានច្រើន។ អ្នកអាចរកជាតិស័ង្គសីបានក្នុងអាហារដូចជា សាច់ចៀម សាច់គោ អាហារសមុទ្រ ស្ពៃស្ពីណាច គ្រាប់ធញ្ញជាតិជាដើម។
អាហារសម្បូរជាតិម៉ាញ៉េស្យូម
ជីវជាតិមួយទៀតដែលត្រូវបានគេដឹងថាជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំដែរនោះគឺម៉ាញ៉េស្យូម។ វាគឺជាហេតុផលច្បាស់លាស់មួយទៀតដែលអ្នកជំងឺទឹកនោមផ្អែមគួរញ៉ាំអាហារសម្បូរជាតិម៉ាញ៉េស្យូមជាទៀងទាត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អាហារសម្បូរជាតិម៉ាញ៉េស្យូមមានដូចជា គ្រាប់ធញ្ញជាតិ ផ្លែប័រ ផ្លែចេក និងត្រី៕