ការរាករូសគឺជារោគសញ្ញាមួយប្រភេទ ប៉ុន្តែមិនមែនជាជំងឺទេ ហើយវាអាចបណ្តាលមកពីជំងឺណាមួយផ្សេងទៅវិញដូចជា ការបង្ករោគក្នុងពោះវៀនជាដើម។ ការរាកនេះក៏អាចបណ្តាលមកពីការប្រើថ្នាំផ្សះ ថ្នាំបន្ទន់លាមក ឬជាជំងឺមិនអាចញ៉ាំអាហារណាមានជាតិឡាក់តូសបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការរាករូសនេះត្រូវបានគេចាត់ទុកថាជាយន្តការរបស់រាងកាយក្នុងការការពាររាងកាយដើម្បីយកឈ្នះនឹងជាតិពុល និងសារធាតុគ្រោះថ្នាក់ផ្សេងៗទៀតដូចការក្តៅខ្លួនដែរ។
បើសិនជាមិនមានការព្យាបាល ឬគ្រប់គ្រងអាការៈរាករូសនេះទេ អ្នកជំងឺអាចនឹងជួបផលវិបាកដូចជា ខ្សោះជាតិ ដែលអាចរហូតទៅជាខ្សោយតម្រងនោម ឬស្លាប់បាន។ ជាក់ស្តែកក្នុងប្រទេសកំពុងអភិវឌ្ឈន៍ ការរាករូសភាគច្រើនបណ្តាលមកពីការកង្វះអនាម័យ ញ៉ាំទឹក និងមិនស្អាតជាដើម។
ចំពោះការព្យាបាលវិញ ក្រៅពីការញ៉ាំទឹកដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួននោះ គ្រូពេទ្យអាចនឹងណែនាំបន្ថែមទៀតដូចជា៖
- ចំពោះទារកដែលរាក ម្តាយគួរតែបន្តបំបៅដោះកូនថែមទៀត
- ចំពោះក្មេងធំបន្តិចហើយ ចូរឲ្យគេញ៉ាំទឹកតាមមាត់ឲ្យបានច្រើន ជាពិសេទឹកអូរ៉ាលីត្រ
- ចំពោះមនុស្សធំវិញ ការញ៉ាំទឹកអូរ៉ាលីត្រគឺជារឿងសំខាន់បំផុត
- ចៀសវាងការញ៉ាំភេសជ្ជៈមានជាតិហ្គាស ការ៉េម អាហារសម្បូរខ្លាញ់ និងហិរ ផលិតផលធ្វើពីទឹកដោះគោ ជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង
- អនុវត្តអនាម័យឲ្យបានល្អជាពិសេសពេលរៀបចំអាហារទទួលទានតែម្តង។
តើអ្នកមានដឹងទេ?
- ការញ៉ាំថ្នាំប្រឆាំងការរាករូសមិនអាចព្យាបាលវាបានទេ ព្រោះវាមិនបានព្យាបាលមូលហេតុនាំឲ្យរាកឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ថ្នាំប្រឆាំងការរាកសម្រាប់មនុស្សធំមិនមានសុវត្ថិភាពប្រើប្រាស់លើកុមារឡើយ ដូច្នេះមុននឹងប្រើថ្នាំនេះអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន៕