រឿងនេះមិនប្រាកដនោះទេ ព្រោះថា បើយើងប្រៀបធៀបនឹងការរួមភេទតាមទ្វារមាស ឬរន្ធគូថដោយមិនបានការពារ វាមានការប្រឈមនឹងការឆ្លងជំងឺអេដស៍តិចតួចណាស់តាមរយៈការរួមភេទតាមមាត់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែរឿងនេះក៏ទំនងនឹងកើតមានផងដែរ។
ជាធម្មតា ការរួមភេទតាមមាត់មានន័យថា ជាការប្រើមាត់ដើម្បីភ្ញោច (លិឍ ឬជញ្ជក់) នៅទ្វារមាស រន្ធគូថ ឬលិង្គ របស់ដៃគូ។ យ៉ាងណាមិញ និយាយអំពីការឆ្លងជំងឺអេដស៍លើករណីរួមភេទបែបនេះ គឺតិចតួចណាស់ ហើយវាក៏មិនងាយនឹងកើតមានដែរ ប៉ុន្តែបើសិនជាអ្នកជាមនុស្សម្នាក់ដែលរហែកស្បែក មានដំបៅបែកមុខ នៅក្នុងមាត់ ឬអញ្ចាញធ្មេញដែលរលាក នោះការប៉ះពាល់នៅកន្លែងនេះអាចធ្វើឲ្យការឆ្លងជំងឺអេដស៍មានអត្រាខ្ពស់ទៅវិញ។ ជាមួយគ្នានេះដែរ បើសិនជាមនុស្សម្នាក់ទទួលការរួមភេទតាមមាត់ពីដៃគូដែលមានផ្ទុកជំងឺអេដស៍ មានចំនួនវីរុសក្នុងខ្លួនខ្ពស់ ឬមានការដាច់ដោច ឬដំបៅបែកមុខនៅប្រដាប់ភេទ នោះឱកាសនៃការចម្លងរបស់គេតាមមាត់ក៏ខ្ពស់ដែរ។ មនុស្សម្នាក់អាចមានឱកាសឆ្លងជំងឺអេដស៍តិចតួចបានតាមរយៈការរួមភេទនោះ លុះត្រាតែចំនួនវីរុសមេរោគអេដស៍រកមិនឃើញកាលពីរយៈពេល ៦ខែមុន ឬកំពុងតែព្យាបាលជំងឺអេដស៍ និងមិនមានដៃគូណាម្នាក់មានជំងឺកាមរោគនៅឡើយ។
បើសិនជាដៃគូប្រមាត់ដើម្បីភ្ញោចប្រដាប់ភេទអ្នកវិញ ហើយអ្នកមិនបានបាញ់ទឹកកាមទៅក្នុងមាត់គេទេ នោះឱកាសនៃការចម្លងជំងឺអេដស៍ទៅគេ គឺកម្រកើតមានណាស់។ ហើយបើសិនជាអ្នកជាមនុស្សស្រី ហើយដៃគូប្រមាត់ដើម្បីភ្ញោចប្រដាប់ភេទអ្នកវិញ នោះឱកាសនៃការឆ្លងជំងឺអេដស៍ពីគេនៅតែទាបដរាបណាមិនមករដូវនៅពេលនេះ។ មនុស្សយើងត្រូវតែយល់ថា មេរោគអេដស៍អាចឆ្លងតាមការរួមភេទបានលុះត្រាតែ ទឹករំអិលចេញពីការរួមភេទ ឬឈាមរបស់អ្នកផ្ទុកមេរោគ ចូលទៅក្នុងចរន្តឈាមរបស់អ្នកមិនឈឺ។
ទោះបីជាយ៉ាងណាក៏ដោយ មនុស្សម្នាក់អាចកាត់បន្ថយអត្រានៃការឆ្លងមេរោគអេដស៍បានតាមរយៈការមិនឲ្យដៃគូខាងប្រុសបាញ់ទឹកកាមចូលក្នុងមាត់អ្នក។ រឿងនេះអាចធ្វើបានយ៉ាងស្រួលតាមរយៈការប្រើស្រោមអនាម័យ ឬការដកលិង្គចេញពីក្នុងមាត់មុនពេលចេញទឹកកាម។ តាមពិត ការប្រើស្រោមអនាម័យអាចកាត់បន្ថយការឆ្លងជំងឺអេដស៍បានយ៉ាងល្អបំផុត ជំងឺកាមរោគ ព្រមទាំជំងឺរលាកថ្លើមផ្សេងៗទៀតផង។
ដើម្បីចៀសវាងការឆ្លងមេរោគអេដស៍តាមរយៈការរួមភេទតាមមាត់ ចូរធ្វើយ៉ាងណាចៀសវាងការប្រើអំបោះរូសធ្មេញ ឬដុសធ្មេញមុនពេលប្រើមាត់រួមភេទ ព្រោះសកម្មភាពទាំងនេះអាចបណ្តាលឲ្យមានស្នាមដាច់ដោច ឬជាំងនៅក្នុងមាត់បាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ក្រៅពីនេះ ចូរឧស្សាហ៍ពិនិត្យរកជំងឺកាមរោគជាទៀងទាត់ ប្រើស្រោមអនាម័យក្នុងពេលរួមភេទ និងប្រុងប្រយ័ត្នបំផុតនៅពេលរួមភេទជាមួយដៃគូច្រើន៕