ការរលាកស្បែកគ្របក្បាលលិង្គច្រើនតែកើតឡើងលើបុរស និងក្មេងប្រុសដែលមិនទាន់បានកាត់ស្បែកគ្របក្បាលលិង្គនេះចេញ និងភាគច្រើនគឺមិនសូវមានអនាម័យតែម្តង។ ការរលាកនេះអាចកើតឡើងបានបើសិនជាក្បាលលិង្គនោះងាយរលាក ជាពិសេសមិនបានលាងសម្អាតល្អ ដែលជាហេតុនាំឲ្យបែកញើស មានកំទិចកំទីស្បែក និងបាក់តេរីប្រមូលផ្តុំនៅក្រោមស្បែកនោះ និងបង្កជាការរលាកតែម្តងទៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការដែលស្បែកគ្របក្បាលលិង្គតឹងពេកក៏ប្រហែលជាមូលហេតុមួយធ្វើឲ្យក្បាលលិង្គពិបាកលាងសម្អាត និងអាចបង្កជាក្លិនស្អុយកើតមានដែរ។ 

មូលហេតុផ្សេងៗទៀតមានដូចជា៖ 

  • ការរលាកស្បែក ដែលភាគច្រើនបង្កឡើងដោយការមានប្រតិកម្មអាឡែហ្ស៊ីនឹងផលិតផលសាប៊ូ ទឹកអប់ ឬសារធាតុសម្លាប់មេជីវិតឈ្មោលតែម្តង។ ករណីនេះវាអាចបណ្តាលឲ្យមានការរលាក រមាស់ និងឡើងកន្ទួលរមាស់ផង។ 
  • ការបង្ករោគដោយពពួកមេរោគផ្សិត Candida Albican ដែលអាចទៅជា រមាស់ ឡើងកន្ទួលរមាស់ជាដើម។ ជំងឺកាមរោគដូចជា ប្រមេះទឹកបាយ ជំងឺប៉េស និងជំងឺស្វាយក៏អាចបង្កជារោគសញ្ញារលាកស្បែកគ្របក្បាលលិង្គដែរ។ 

បុរសដែលមានជំងឺទឹកនោមផ្អែមគឺប្រឈមខ្ពស់នឹងការរលាកស្បែកគ្របក្បាលលិង្គនេះឯង ដោយសារតែទឹកនោមានជាតិស្ករច្រើន ដែលជាហេតុនាំឲ្យកកនៅក្នុងក្រោមស្បែកគ្របក្បាលលិង្គ ហើយក៏អំណោយផលល្អសម្រាប់បាក់តេរីរស់នៅដែរ។ 

ការរលាកក្បាលលិង្គ និងស្បែកគ្របក្បាលលិង្គជាប់រហូតអាចបណ្តាលឲ្យកើតជាសម្លាក និងធ្វើឲ្យស្បែកគ្របក្បាលលិង្គនោះតឹងខ្លាំង ហើយក៏ធ្វើឲ្យបង្ហួរនោមកាន់តែរូចជាងមុនដែរ។ 

ចំពោះការព្យាបាលវិញគឺអាស្រ័យទៅតាមមូលហេតុរបស់វា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បើសិនជាវាគឺជាការបង្ករោគ ការព្យាបាលគឺត្រូវមានថ្នាំផ្សះ ឬថ្នាំសម្លាប់មេរោគផ្សិត។ ករណីរលាកធ្ងន់ធ្ងរ ឬជាប់រហូត ទាល់តែមានការកាត់ស្បែកគ្របក្បាលលិង្គនោះចេញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង