ការចាញ់កូនដោយក្អួតចង្អោ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលស្រ្តីមានផ្ទៃពោះតែងតែជួបប្រទះ ហើយក៏ជាហេតុផលដ៏ធំមួយនាំឲ្យមានភាពតានតឹងក្នុងអារម្មណ៍បំផុត។ ជាមួយគ្នានេះដែរ អ្នកក៏មិនអាចប្រើថ្នាំគ្មានវេជ្ជបញ្ជាអ្វីផ្តេសផ្តាសដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាវិធីប្រើប្រាស់ខ្ញីដើម្បីបំបាត់បញ្ហាចាញ់កូនយ៉ាងល្អ ហើយអ្នកក៏គួរតែសាកល្បងសិនដែរដោយសារតែវាគ្មានអ្វីប៉ះពាល់ដល់កូន។
ខ្ញីនិងអំបិល
វិធីដ៏ល្អមួយក្នុងការប្រើប្រាស់ខ្ញីបំបាត់អាការៈចាញ់កូនគឺប្រើខ្ញីមួយដុំដែលចិតសម្បករួច ទៅជ្រលួកនឹងអំបិល ហើយយកវាមកជញ្ជក់លេងៗនៅពេលមានអារម្មណ៍ថាចង់ចង្អោរ។ តាមការសិក្សាបញ្ជាក់ថាខ្ញីមានប្រយោជន៍ច្រើនក្នុងការព្យាបាលការចាញ់កូន និងចង្អោ។
ទឹកខ្ញី
វិធីងាយមួយទៀតក្នុងការប្រើប្រាស់ខ្ញីដែរនោះគឺយកតែទឹករបស់វាមកទទួលទានទេ។ ចូរកិនខ្ញីស្រស់មួយចំនួន ហើយលាយទឹកកន្លះកែវនិងលាយអំបិល និងដាក់ទឹកក្រូចឆ្មាពីរបីដំណក់។ ក្រោយពីកិនរួច ចូរញ៉ាំវានៅពេលមានអារម្មណ៍ចង់ក្អួត នោះអ្នកនឹងបានធូរស្រាលហើយ។
ជ្រក់ខ្ញី
ការធ្វើជាជ្រក់ខ្ញីនេះទាមទារការប្រើអំបិល និងក្រូចឆ្មា ហើយអាចនឹងមានក្លិនមិនសូវល្អ ប៉ុន្តែវាជាវិធីដ៏ល្អបំផុតដើម្បីលុបបំបាត់អាការៈក្អួត និងចង្អោបាន៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)