ជាធម្មតាអាការៈទល់លាមកកើតមានឡើងនៅពេលប្រព័ន្ធរំលាយអាហារ ឬក្រពះពោះវៀនជួបភាពពិបាកក្នុងការរំលាយនិងធ្វើចលនាបណ្ដាលអោយមានការស្ដុកកាកសំណល់មិនបញ្ចេញមកក្រៅរហូតដល់ទៅច្រើនជាង ៣ ថ្ងៃ។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាទល់លាមក គឺមិនមែនជារឿងលេងសើចនោះទេ ខណៈដែលរាងកាយត្រូវការបញ្ចេញកាកសំណល់ដើម្បីជៀសវាងការបង្កទៅជាជាតិពុលផ្ដល់ផល
ប៉ះពាល់គួរអោយព្រួយបារម្ភក្នុងរាងកាយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីវិធីងាយៗដើម្បីព្យាបាលអាការៈទល់លាមកឆាប់រហ័ស ៖

១. ទឹក

ការទទួលទានទឹក គឺចាំបាច់ណាស់នៅពេលអ្នកទល់លាមក។ អ្នកគួរបង្កើនការទទួលទានទឹកដើម្បីទប់ស្កាត់បញ្ហាលាមកឡើងរឹងស្ងួតពិបាកនឹងបញ្ចេញ។ ការទទួលទានទឹកច្រើនគ្រប់គ្រាន់ធ្វើឱ្យលាមកទន់ងាយនឹងបញ្ចេញមកក្រៅ។ អ្នកក៏អាចទទួលទានទឹកក្រូចឆ្មារផងដែរ ដោយគ្រាន់តែច្របាច់ក្រូចឆ្មារមួយចូលក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ ទឹកក្រូចឆ្មារក្ដៅឧណ្ហៗជួយសម្រួលដល់ការរំលាយអាហារឱ្យកាន់តែប្រសើរ​​​និងសកម្ម។

២. ទឹកផ្លែឪឡឹកស្រស់

ជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរបំផុតមួយសម្រាប់អ្នកដែលមានបញ្ហាទល់លាមក។ នោះក៏ព្រោះតែឪឡឹកមានផ្ទុកសម្បូរទៅដោយជាតិទឹកនិងជាតិសសៃដែលជួយសម្រួលចលនាពោះវៀន ព្រមទាំងទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយដែលបណ្ដាលអោយទល់លាមកទៀតផង។ 

៣. ទឹកផ្លែព្រូន

មិនថាទទួលទានផ្លែ ឬទឹកផ្លែព្រូននោះទេ គឺសុទ្ធតែផ្ដល់លទ្ធផលល្អប្រសើរចំពោះការដោះស្រាយបញ្ហាពិបាកក្នុងការបត់ជើងធំ។ ផ្លែឈើប្រភេទនេះ គឺជាប្រភពដ៏អស្ចារ្យនៃជាតិសសៃនិងសារធាតុ sorbitol ដែលជួយបន្ទន់លាមក។ ដូច្នេះដើម្បីបង្ការក៏ដូចជាព្យាបាលបញ្ហាទល់លាមក ចូរទទួលទានទឹកផ្លែព្រូនឲ្យបាន ២ កែវ ក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលយប់។

៤. ទឹកផ្លែប៉ោមស្រស់

មានផ្ទុកសម្បូរទៅដោយជាតិសសៃ និងសារធាតុ Sorbitol ដែលជួយធ្វើអោយមុខងារនៃពោះវៀនកាន់តែប្រសើរឡើង។ អ្នកទទួលទានជាតិសសៃច្រើនប៉ុណ្ណា លាមករបស់អ្នកកាន់តែទន់ប៉ុននោះដែរ ហើយរាងកាយអាចបញ្ចេញវាបានយ៉ាងងាយជៀសផុតពីបញ្ហាទល់លាមក។

៥. ទឹកក្រូចឆ្មារ

អាស៊ីតស៊ីទ្រីកដែលមានផ្ទុកនៅក្នុងក្រូចឆ្មារ គឺអាចជួយបង្កើនប្រព័ន្ធរំលាយអាហារ ដូច្នេះវានឹងអាចកម្ចាត់ ឬបញ្ចេញនូវកាកសំណល់ រួមទាំងជាតិពុលចេញពីរាងកាយបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារមួយចូលក្នុងទឹកក្ដៅឧណ្ហៗ ១ពែង រួចទទួលទានភេសជ្ជៈនេះដើម្បីធ្វើអោយការរំលាយអាហារកាន់តែប្រសើរ​​​ និងសកម្ម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង