ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថារមៀតក្រៅពីប្រើជាគ្រឿងទេសបន្ថែមរសជាតិក្នុងអាហារហើយនោះ វាក៏អាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនគួរអោយភ្ញាក់ផ្អើល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើរមៀតប្រសើរយ៉ាងណាខ្លះទៅចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលវិជ្ជមាននៃការរួមបញ្ចូលរមៀតក្នុងរបបអាហារ ៖
១. ព្យាបាលបញ្ហារលាកសន្លាក់
អ្នកជំនាញជាច្រើនបាននិយាយថា រមៀត គឺជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិដ៏ប្រសើរសម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់។ រមៀតមានផ្ទុកនូវសារធាតុ curcumin ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់និងការហើមផងដែរ។
២. ទប់ស្កាត់បញ្ហាខ្លាញ់រុំថ្លើម
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទដែលអាចទប់ស្កាត់បញ្ហាខ្លាញ់រុំថ្លើម។
ការទទួលទានអាហារលាយជាមួយរមៀតក៏ជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្ស៉ៅរមៀតធម្មជាតិ ១/៤ ស្លាបព្រាកាហ្វេក្នុងទឹកដោះគោក្ដៅឧណ្ហៗ ឬទឹកដាំពុះ។កូរអោយសព្វ សឹមទទួលទាន។
៣. បន្សាបជាតិពុលក្នុងថ្លើម
រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin ដែល
ជួយក្នុងការសម្អាតថ្លើម។ អ្នកអាចបន្ថែមម្ស៉ៅរមៀតទៅក្នុងអាហារផ្សេងៗប្រចាំថ្ងៃដើម្បីទទួលបានសុខភាពថ្លើមល្អ។
៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
រមៀត ជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលជួយការពារកោសិកាសុខភាពល្អមិនឱ្យក្លាយទៅជាកោសិកាមហារីក។ Curcumin មិនត្រឹមតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងទប់ស្កាត់ជំងឺមហារីកផងដែរ។
៥. សុខភាពសូត
នោះក៏ព្រោះតែរមៀតមានផ្ទុកសារធាតុ curcumin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយបង្កើនសមត្ថភាពមុខងារនៃប្រព័ន្ធផ្លូវដង្ហើម។ ការទទួលទានរមៀតក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក
សួតផងដែរ។
៦. បញ្ចុះសម្ពាធឈាម
រមៀតមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ដូច្នេះអ្នកគួរព្យាយាមទទួលទានតែរមៀតជាប្រចាំ៕