ប្រសិនជាអ្នកចង់រក្សាស្បែករបស់អ្នកឲ្យក្មេងជាងវ័យ អ្នកមិនគួរធ្វើរឿងទាំងឡាយខាងក្រោមនេះឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  

  1. នៅពេលដែលដល់ម៉ោងក្រោកពីគេង អ្នកគួរតែក្រោក មិនគួរគេងទ្រម៉ក់នោះទេ ព្រោះវាអាចធ្វើឲ្យអ្នកឆាប់ចាស់បាន។
  2. នៅពេលដែលអ្នកក្រោកពីគេងភ្លាម អ្នកមិនគួរទៅបត់ជើងតូចភ្លាមនោះទេ ព្រោះអាចធ្វើឲ្យអ្នកមានអាការៈវិលមុខបាននៅពេលដែលអ្នកក្រោកឡើងភ្លាមៗ។
  3. អ្នកមិនគួរហាត់ប្រាណដោយប្រើកម្លាំងខ្លាំងៗនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សរសៃឈាម បេះដូង និងខួរក្បាលរបស់អ្នក។
  4. អ្នកក៏មិនគួរមិនញ៉ាំអាហារពេលព្រឹកនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកគ្មានកម្លាំងក្នុងការបំពេញការងារ។ ម្យ៉ាងទៀត ក៏ធ្វើឲ្យអ្នកឆាប់ចាស់ផងដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)