ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការលួងកូនឲ្យគេងមុនគេគ្រប់៣ខែ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកគួរតែចេះសង្កេតមើលថាកូនងងុយគេងឬនៅ។ ជាធម្មតា កូនដែលមិនទាន់គ្រប់៣ខែ ម៉ោងដែលគេធ្វើចលនា មានន័យថាម៉ោងដែលគេមិនគេង គឺមិនលើសពី២ម៉ោងឡើយ។ ប្រសិនជាអ្នកម្តាយមិនបានចាប់អារម្មណ៍ថាកូនងងុយគេង នោះកូននឹងយំស្រែកឡូឡាមិនឈប់ឡើយ ដោយពិបាកលួងឲ្យគេងណាស់។ ដូចនេះ អ្នកម្តាយគួរតែចេះសង្កេត ទើបអាចធ្វើឲ្យកូនអាចគេងលក់បាន។
  2. ក្នុងពេលព្រឹក និងថ្ងៃ អ្នកអាចបើកសម្លេងទូរទស្សន៍ និងចម្រៀងតិចៗ ហើយលេងជាមួយកូនមុនពេលដែលលួងគេគេង។ ប៉ុន្តែពេលដែលដល់យប់ឡើង អ្នកគួរតែបិទសម្លេងទាំងអស់ ដោយរក្សាភាពស្ងៀមស្ងាត់ ដើម្បីឲ្យកូនដឹងថា យប់ហើយ ជាពេលវេលាដែលគេត្រូវចូលគេងហើយ។
  3. ចុងក្រោយ អ្នកគួរតែទម្លាប់ឲ្យកូនគេងលក់លើគ្រែ មិនមែនគេងលក់លើដៃអ្នក ព្រោះបើគេងលក់លើដៃអ្នក កូននឹងអាចយំពេកដែលដាក់លើគ្រែឲ្យគេគេង។ ជាពិសេស ក្នុងចន្លោះពី២ទៅ៣ខែ កូនអាចនឹងក្រោកឡើងច្រើន។ ដូចនេះ មុននឹងអ្នកឲ្យកូនបៅ អ្នកគួរតែមើលខោទឹកនោមគេសិនថាសើមឬទេ ទើបអាចឲ្យគេបៅបាន ព្រោះជួនកាល គេគេងមិនលក់ព្រោះតែសើមខោតែប៉ុណ្ណោះ៕​ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)