អត្រា​នៃ​អ្នក​កង្វះ​វីតាមីន D គឺ​មាន​ខ្ពស់​ណាស់​លើ​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​វា​ក៏​ជាប់ទាក់ទង​នឹង​ការ​សម្រាលកូន​ដែល​ខូច​អវៈយវៈ​ពី​កំណើត​ច្រើន​ដែរ​។ ការ​កង្វះ​វីតាមីន D ក្នុងពេល​មាន​ផ្ទៃពោះ​ដំបូងៗ​ក៏​ជាប់ទាក់ទង​នឹង​រោគ​សញ្ញា​ថប់​អារម្មណ៍ និង​បាក់​ទឹកចិត្ត​ដែរ​។ ឥឡូវនេះ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ហេតុផល​មួយ​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​អ្នក​ប្រាកដថា ខ្លួនឯង​ទទួលបាន​វីតាមីន D គ្រប់គ្រាន់​ហើយ​។

​យោង​ទៅ​តាម​ការសិក្សា​ថ្មី​មួយ​បានឲ្យដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​កង្វះ​វីតាមីន D ទំនងជា​មាន​ការឈឺចាប់​កាន់តែខ្លាំង​ក្នុង​ពេល​សម្រាលកូន​។ នេះ​ដោយសារ​តែ ស្ត្រី​កង្វះ​វីតាមីន D ប្រហែលជា​ត្រូវ​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ច្រើន​ជាង​អ្នកដទៃ​ក្នុង​ពេល​សម្រាលកូន​។

អ្វី​ដែល​អ្នកវិទ្យាសាស្ត្រ​និយាយ​
អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​កម្រិត​វីតាមីន D ក្នុង​ស្ត្រី​មាន​ផ្ទៃពោះ ៩៣​នាក់​ដែល​ត្រូវ​សម្រាលកូន​។ ពួកគេ​ទាំងអស់គ្នា​ត្រូវការ​ចាក់​ថ្នាំ​បំបាត់​ការឈឺចាប់​បែប Epidural ក្នុងពេល​សម្រាល​។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​ទៅ​លើ​ចំនួន​នៃ​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​ស្ត្រី​ម្នាក់ៗ​ត្រូវការ​ក្នុងពេល​សម្រាល​។ ក្រោយមក គេ​ក៏​បាន​រកឃើញថា ស្ត្រី​ដែល​មាន​ចំនួន​វីតាមីន D ខ្ពស់​គឺ​មាន​ការឈឺចាប់​ខ្លាំង​ជាង​អ្នក​ដែល​មាន​វីតាមីន D ទាប​។

តើ​នរណា​ខ្លះ​ដែល​ប្រឈម​នឹង​ការ​កង្វះ​វីតាមីន D?
គេ​ជឿ​ថា ប្រជាជន​អាមេរិក​ទាំងអស់​មាន​អត្រា​នៃ​ការ​កង្វះ​វីតាមីន D រហូតដល់ ៤០ ទៅ​៦០​ភាគរយ ហើយ​ក្នុងនោះ​ក៏​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​។ យ៉ាងណាមិញ មាន​មនុស្ស​មួយចំនួន​តូច​ទេ​ដែល​មាន​ការ​ប្រឈម​ខ្ពស់​នឹង​ការ​កង្វះ​វីតាមីន D ដូចជា​៖
•​    ​អ្នក​ញ៉ាំ​អាហា​របួស​
•​    ​ស្ត្រី​មិនសូវ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​
•​    ​ស្ត្រី​ធាត់​ជ្រុល​
•​    ​មនុស្ស​ស្បែក​ខ្មៅ​
•​    ​ទារក​ដែល​មាន​ម្តាយ​កង្វះ​វីតាមីន D

ប្រភព​នៃ​វីតាមីន D
ការ​កង្វះ​វីតាមីន D ក្នុងពេល​មាន​ផ្ទៃពោះ​អាច​នាំឲ្យ​មាន​ការលុតលាស់​ឆ្អឹង​ខុស​ធម្មតា បាក់ឆ្អឹង ឬ​មាន​ជំងឺ​ឆ្អឹង​ខុស​ទ្រង់ទ្រាយ​ពី​កំណើត​។ ការ​កង្វះ​វីតាមីន D អាច​បណ្តាល​ឲ្យ​កូន​កើត​មិន​គ្រប់​ទម្ងន់​។ វា​អាច​ជា​មូលហេតុ​មួយ​នៃ​ការ​កើត​ជា​ជំងឺហឺត​តាំងពី​ក្មេង​ដែរ​។ វា​ក៏​ជាប់​ទាក់ទង​នឹង​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ​មួយចំនួន​ដែរ​ដូចជា ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ កូន​កើត​មិន​គ្រប់​ខែ និង​ជំងឺ​ត្រៀម​ក្រឡាភ្លើង​។ ដូច្នេះ ួ​ក​ល្អ​គួរតែ​រក្សា​ការ​ទទួលទាន​វីតាមីន D ឲ្យបាន​គ្រប់គ្រាន់​។ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​តូច​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ធានា​ថា មាន​វីតាមីន D គ្រប់គ្រាន់​ក្នុង​រាងកាយ​។
•​    ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ឲ្យបាន​គ្រប់គ្រាន់​ព្រោះវា​ជា​ប្រភព​នៃ​ការបង្កើត​វីតាមីន D ក្នុង​ខ្លួន​
•​    ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន D ដូចជា ស៊ុត​ផ្នែក​កណ្តាល ត្រី​សាល​ម៉ុង ព្រមទាំង​ទឹកដោះគោ​
•​    ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការប្រើ​ថ្នាំ​បំប៉ន​វីតាមីន D ដោយ​ថ្នាំ​បំប៉ន់​វីតាមីន D គ្នុងពេល​មាន​ផ្ទៃពោះ​គួរតែ​ប្រើ​ត្រឹមតែ ៤០០IU ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង