ក្នុងនាមជាចៅហ្វាយនាយម្នាក់រមែងតែងតែចង់ឲ្យកូនចៅគោរពនិងស្តាប់បង្គាប់ខ្លួន។ ដូចនេះគេតែងតែតឹងរឹងចំពោះកូនចៅ។ ទង្វើនេះមិនត្រឹមតែមិនអាចឲ្យកូនចៅគោរពស្រលាញ់ទេ ថែមទាំងធ្វើឲ្យកូនចៅស្អប់ទៀត។ តើចៅហ្វាយនាយគួរតែប្រុងប្រយ័ត្នចំពោះចំនុចណាទើបធ្វើឲ្យកូនចៅគោរពស្រលាញ់នោះ?

1.    មិនត្រូវឲ្យកូនចៅធ្វើការហួសព្រំដែន មានន័យថាគ្មានថ្ងៃឈប់សម្រាក ថែមម៉ោងរាល់ថ្ងៃ។ ដូចនេះកូនចៅមិនមានពេលសំម្រាកគ្រប់គ្រាន់ ធ្វើឲ្យលទ្ធភាពការងារធ្លាក់ចុះ។

2.    មិនត្រូវប្រជុំឬវឹងហាត់កូនចៅនៅពេលចេញពីធ្វើការ ព្រោះវាជាពេលវេលាសម្រាករបស់គេ បើចៅហ្វាយនាយធ្វើបែបនេះ​ កូនចៅមិនត្រឹមតែមិនពេញចិត្ត ហើយថែមទាំងអាចលាឈប់ពីការងារទៀតផង។

3.    មិនត្រូវកាត់ប្រាក់ខែបុគ្គលិកនៅពេលដែលគេធ្វើខុសទេ ព្រោះគេក៏ត្រូវការរស់ដែរ បើអ្នកកាត់អស់តើគេមានលុយឯណាមកចិញ្ចឹមគ្រួសារគេនោះ? ប៉ុន្តែអ្នកអាចប្រើវិធីផ្សេងដើម្បីធ្វើការពិន័យបាន។

4.    មិនត្រូវបែងចែកការងារឲ្យកូនចៅធ្វើផ្តេសផ្តាសនោះទេ គឺសំដៅដល់ការងារមិនតាមមុខតំណែង ចេះតែឲ្យធ្វើព្រោះដើម្បីសន្សំប្រាក់ក្នុងការជួលបុគ្គលិកម្នាក់ទៀត។

5.    មិនត្រូវយកកំហឹងរបស់ខ្លួនមកជះលើបុគ្គលិកទេ ព្រោះមានចៅហ្វាយនាយខ្លះតែងតែធ្វើបែបនេះ​ តែងតែស្តីបន្ទោសឲ្យបុគ្គលិកដោយគ្មានមូលហេតុ។ ដូចនេះ ចៅហ្វាយនាយគ្រប់រូបត្រូវតែកែចោលទម្លាប់ទាំងនេះ ដើម្បីឲ្យបុគ្គលិកគោរពស្រលាញ់ខ្លួននិងបំពេញការងាររបស់ខ្លួនឲ្យអស់ពីសមត្ថភាព។

 

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង