អ្នកម្តាយគ្រប់រូបនៅពេលដែលពរពោះសុទ្ធតែសង្ឃឹមថាចង់បង្កើតបានកូនដែលមានសុខភាពល្អចេញមក ប៉ុន្តែមានអ្នកខ្លះមិនអាចសម្រេចតាមបំណងឡើយ ព្រោះមានពេលខ្លះដោយសារតែកត្តាផ្សេងៗគឺអាចធ្វើឲ្យកូនក្នុងផ្ទៃឈប់ដំណើរការបាន មានន័យថាស្លាប់ដោយមិនដឹងខ្លួន ដូចនេះតើនៅពេលដែលកូនក្នុងផ្ទៃស្លាប់ វានឹងបញ្ចេញឲ្យអ្នកដឹងតាមរបៀបណាខ្លះទៅ?

1.    នៅពេលដែលគេមិនដំណើរការក្នុងផ្ទៃ នោះអ្នកនឹងអាចមានអារម្មណ៍ថាកូនឈប់កម្រើកហើយ ស្បូនអ្នកក៏មិនរីកធំដូចមុនទៀតដែរ ហើយវានឹងចាប់ផ្តើមបង្រួមតូចជាងមុនទៅទៀត ម្យ៉ាងទៀតទម្ងន់អ្នកនឹងស្រុតចុះពីមួយថ្ងៃទៅមួយថ្ងៃ ជាងនេះទៅទៀតសុដន់អ្នកនឹងរួមតូច ហើយនឹងគ្មានអារម្មណ៍ថាវាមានភាពតឹងណែនទៀតទេ។

2.    នៅពេលដែលកូនឈប់ដំណើរការក្នុងពោះយូរ អ្នកនឹងមានក្លិនមាត់មិនល្អឡើយ មានន័យថាវានឹងប្រែជាស្អុយ ចំពោះអាហារវិញ អ្នកនឹងគ្មានអារម្មណ៍ក្នុងការបរិភោគឡើយ មានន័យថាអ្នកបរិភោគមិនចូលទេ ហើយសុខភាពនឹងអាចប្រែប្រួលទាំងស្រុង គឺប្រែជាទន់ខ្សោយទៅៗ ដោយគ្មានកម្លាំងក្នុងខ្លួនសម្រាប់ធ្វើការងារឡើយ ។

3.    ប្រសិនជានៅពេលដែលអ្នកទៅពិបឲនិត្យផ្ទៃពោះ ហើយស្តាប់មិនលឺបេះដូងកូន និងស្តាប់មិនលឺសម្លេងកម្រើករបស់កូន នោះអាចបញ្ជាក់ប្រាប់អ្នកបានថា កូនអ្នកបានស្លាប់ហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង