នៅពេលដែលមានការជ្រាប់ទឹកចូលទៅក្នុងប្រហោងពោះកាន់តែច្រើន នោះហើយគឺជាការកើតទាចទឹក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បញ្ហាមួយនេះច្រើនតែកើតឡើងនៅពេលដែលថ្លើមឈប់ធ្វើការ ឬមិនអាចបំពេញមុខងាររបស់វាបានល្អ។
អ្នកជំងឺក្រិនថ្លើមដែលកើតទាចទឹកទៀត អាចមានអត្រានៃការរស់បាន ២ឆ្នាំប្រហែល ៥០ភាគរយប៉ុណ្ណោះ។ ដូច្នេះបើសិនជាអ្នកធ្លាប់មានអាការៈទាចទឹកមែននោះ ចូរពិគ្រោះជាមួយគ្រូពេទ្យឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។
ជំងឺទាចទឹកភាគច្រើនបង្កឡើងដោយការសម្លាកក្នុងសាច់ថ្លើម ដែលរឿងនេះនឹងបង្កើនសម្ពាធកាន់តែខ្លាំងក្នុងសរសៃឈាមរបស់ថ្លើម។ កាលណាសម្ពាធនេះកើនឡើង វានឹងរុញជាតិទឹកចេញពីថ្លើមចូលទៅក្នុងប្រហោងពោះ និងបង្កជាទាចទឹកតែម្តង។
ការខូចថ្លើមគឺជាការប្រឈមមុខដ៏ធំបំផុតនៃអ្នកកើតទាចទឹក។ មូលហេតុមួយចំនួននៃការខូចថ្លើមមានដូចជា៖
- ក្រិនថ្លើម
- ជំងឺរលាកថ្លើមប្រភេទ B ឬ C
- មានប្រវត្តិញ៉ាំគ្រឿងស្រវឹងច្រើនៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បញ្ហាសុខភាពផ្សេងៗទៀតដែលអាចបង្កើនការប្រឈមនឹងទាចទឹកដែរនោះមានដូចជា៖
- ជំងឺមហារីកក្រពេញអូវ៉ែ មហារីកលំពែង មហារីកថ្លើម ឬមហារីកអង់ដូម៉ែត្រ
- ខ្សោយតម្រងនោម ឬបេះដូង
- រលាកលំពែង
- ជំងឺរបេះដូង
- កង្វះអ័រម៉ូនទីរ៉ូអ៊ីត៕