វីតាមីនគឺជាសមាសធាតុដ៏សំខាន់មួយសម្រាប់សុខភាពទូទៅ។ ការទទួលបានកម្រិតវីតាមីនត្រឹមត្រូវអាចជារឿងមួយងាយស្រួលតាមរយៈការរក្សាតុល្យភាពរបបអាហារ និងជ្រើសរើសអាហារដែលផ្តល់សុខភាព។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីភាគច្រើនអាចទទួលបានជីវជាតិសំខាន់ដែលគេត្រូវការបានតាមរយៈការជ្រើសរើសអាហារដែលឆ្លាតវៃ។ យ៉ាងណាមិញ ស្រ្តីមួយចំនួនប្រហែលជាត្រូវការថ្នាំបំប៉នវីតាមីនបន្ថែមផងដែរ។ 

ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាជីវជាតិ ក៏ដូចជាវីតាមីនដែលស្រ្តីត្រូវការបំផុតដើម្បីឲ្យរាងកាយទាំងមូលធ្វើការបានកាន់តែល្អ៖ 

  • វីតាមីន A សំខាន់សម្រាប់សុខភាពភ្នែក ស្បែក និងជាលិកាឆ្អឹង
  • វីតាមីន B1 ជួយរាងកាយក្នុងការរំលាយជាតិខ្លាញ់ និងបង្កើតជាថាមពល
  • វីតាមីន B2 ជាអង់ទីអុកស៊ីដង់ និងការពារកោសិកាប្រឆាំងនឹងរ៉ាឌីកាលសេរី
  • វីតាមីន B3 អាចបន្ថយការប្រឈមនឹងជំងឺបេះដូងសរសៃឈាមបាន
  • វីតាមីន B5 សំខាន់សម្រាប់ការផលិតអ័រម៉ូន ប្រព័ន្ធភាពស៊ាំល្អ និងបង្កើតថាមពល
  • វីតាមីន B6 ជួយបង្កើតស្រោមកោសិកា
  • វីតាមីន B7 សំខាន់សម្រាប់ការរំលាយអាហារព្រមទាំងជំនួយដល់ស្បែក សក់ ក្រចក និងកោសិកា
  • វីតាមីន B9 សំខាន់សម្រាប់មុខងារប្រព័ន្ធសរសៃប្រសាទ
  • វីតាមីន B12 សំខាន់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម និងកោសិកាសរសៃប្រសាទប្រកបដោយសុខភាពល្អ
  • វីតាមីន C សំខាន់សម្រាប់ការលូតលាស់ និងជួសជុលដល់ជាលិកាក្នុងរាងកាយ
  • វីតាមីន D ដែលជំនួយដល់ការបឺតស្រូបជាតិកាលស្យូម និងជួយឲ្យឆ្អឹង និងប្រព័ន្ធភាពស៊ាំធ្វើការកាន់តែល្អ
  • វីតាមីន E ដែលអាចប្រឆាំងនឹងរ៉ាឌីកាលសេរី ព្រមទាំងបង្កើនមុខងារប្រព័ន្ធភាពស៊ាំថែមទៀត
  • វីតាមីន K អាចជួយធ្វើឲ្យឈាមកក និងបង្ការការហូរឈាមខ្លាំង ព្រមទាំងថែរក្សាបេះដូង និងឆ្អឹងកាន់តែមានសុខភាពល្អ និងរឹងមាំ
  • ខូលីន មានសារៈសំខាន់សម្រាប់មុខងារថ្លើម សរសៃប្រសាទ និងចលនារបស់សាច់ដុំ។

វីតាមីនភាគច្រើនធ្វើការដូចៗគ្នា។ ឧទាហរណ៍ ទាំងវីតាមីន A និង C ជួយជំរុញដល់សុខភាពធ្មេញ និងជាលិកាទន់ៗ។ វីតាមីន B ភាគច្រើនជួយដល់ការរំលាយអាហារ និងការផលិតគ្រាប់ឈាមក្រហម។ វីតាមីន D ជួយដល់ការបឺតស្រូប និងរក្សាតុល្យភាពជាតិកាលស្យូមក្នុងខ្លួន។ វាក៏ជួយការពាររាងកាយពីការជំងឺឆ្លងផងដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្វីដែលសំណាងនោះគឺថា យើងអាចទទួលបានវីតាមីន D តាមរយៈការហាលថ្ងៃត្រឹមតែ ១០ ទៅ១៥នាទីបុណ្ណោះក្នុងមួយថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង