តើអ្នកពិតជាមិនចូលចិត្តទេឬ នៅពេលដែលភ្ញាក់ពីគេងហើយឃើញមុខទៅជាហើម ក្រហម និងមានស្នាមមុនធំៗ? រឿងនេះមិនចាំបាច់និយាយដល់លើមុខទេ សូម្បីតែកើតឡើងលើស្បែកនៃកន្លែងណាមួយក៏ជារឿងគួរឲ្យស្អប់ដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះបើសិនជាអ្នកកំពុងតែស្វែងរកវិធីដោះស្រាយបញ្ហានេះមែននោះ សូមកុំអាលជ្រើសរើសផលិតផលថែរក្សាសម្ផស្សថ្លៃៗអី តែគួរសាកល្បងវិធីធម្មជាតិវិញ នោះគឺជាការប្រើក្រូចឆ្មា។ 

ក្រូចឆ្មាជាឱសថដ៏មានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់បាក់តេរី។ វាមានប្រសិទ្ធភាពក្នុងការច្រោះជាតិពុល និងសម្លាប់បាក់តេរី។ ទោះបីជាយកសារធាតុចេញពីសម្បកក្រូចឆ្មា ក៏វាអាចសម្លាប់បាក់តេរីបានដែរ។ ប៉ុន្តែបើយើងនិយាយដល់ទឹករបស់វាវិញ វាពិតជាមានប្រសិទ្ធភាពបំផុតក្នុងការបំបាត់បញ្ហាស្នាមមុន ព្រោះវាផ្ទុកទៅដោយសារធាតុ L-ascobic Acid។ នៅពេលលាបវានៅលើស្បែកដោយផ្ទាល់ ជាតិអាស៊ីតមួយនេះនឹងជួយកម្ចាត់ជាតិប្រេងលើស្បែក និងបំបាត់ចោលនូវកោសិកាងាប់ៗ។ 

ចូរលាងស្បែកមុខជាមួយនឹងទឹកក្តៅឧណ្ហៗ ហើយប្រើសម្លីជ្រលួកទឹកក្រូចឆ្មា រួចយកវាមកជូតលើផ្ទៃមុខ ហើយទុកចោល ១៥ ទៅ២០នាទី ចាំលាងសម្អាតជាមួយនឹងទឹកត្រជាក់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកក៏អាចប្រើក្រែមផ្តល់សំណើមដល់មុខដែរក្រោយពីព្យាបាលបែបនរួច ដើម្បីកុំឲ្យស្បែកខ្សោះជាតិទឹក។ លទ្ធផលនឹងឃើញនៅពេលអ្នកអនុវត្តបាន ៣សប្តាហ៍ជារៀងរាល់ថ្ងៃ៕