មានរឿងមួយចំនួនដែលមនុស្សភាគច្រើនបារម្ភអំពីជាពិសេសនៅពេលពួកគេក្អកតែម្តង ព្រោះថាវាច្រើនតែមិនបាត់ទៅវិញដោយងាយសោះ។ យ៉ាងណាមិញ បើសិនជាអ្នកក្អករយៈពេលយូរហើយឬចាប់ពី ៧ ទៅ១០ថ្ងៃ នោះអ្នកពិតជាបារម្ភណាស់ហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Annals of Family Medicine កាលពីឆ្នាំ ២០១៣ បានឲ្យដឹងថា ក្អកអាចនឹងមានរយៈពេលយូរបំផុតគឺខ្ទង់ ១៨ថ្ងៃ ឬ៣សប្តាហ៍។ ប៉ុន្តែបើសិនជាអ្នកក្អកជាប់រហូតដល់លើស ៨សប្តាហ៍ នោះអ្នកគួរតែដល់ពេលពិគ្រោះជាមួយគ្រូពេទ្យហើយ។ 

យោងទៅតាមគ្រូពេទ្យជំនាញបានឲ្យដឹងថា ជាមួយនឹងការប្រែប្រួលអាកាសធាតុ មនុស្សយើងភាគច្រើននឹងអាចមានបញ្ហាក្អក និងផ្តាសាយណាស់។ ករណីខ្លះ ទោះបីជាការក្តៅខ្លួនដោយសារវីរុស និងប្រព័ន្ធភាពស៊ាំចុះខ្សោយក៏អាចបណ្តាលឲ្យក្អកបានដែរ ប៉ុន្តែវានឹងស្រាកស្រាន្តមកវិញក្នុងរយៈពេល ២សប្តាហ៍ក្រោយ។ ផ្ទុយទៅវិញ បើសិនជាអ្នកក្តៅខ្លួនផង ក្អកផង និងផ្តាសាយ ឬមានអាការៈគ្រុនទៀតនោះ ចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗដើម្បីកំណត់រោគវិនិច្ឆ័យជំងឺឲ្យបានច្បាស់លាស់។ 

ជាមួយគ្នានេះដែរ ការប្រែប្រួលអាកាសធាតុក៏អាចបណ្តាលឲ្យមានបញ្ហាអាឡែហ្ស៊ីដែរ ដែលបណ្តាលឲ្យក្អក ប៉ុន្តែវាច្រើនតែធូស្រាលទៅវិញក្នុងរយៈពេលមួយទៅពីរថ្ងៃក្រោយ។ បើសិនជាអ្នកពិបាកដកដង្ហើម ឬឈឺក្បាលខ្លាំងថេមទៀត ក៏គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដែរ។ អ្វីដែលសំខាន់គឺមិនត្រូវប្រើថ្នាំផ្សះខ្លួនឯងដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យឡើយ ព្រោះករណីខ្លះការក្អក់អាចបណ្តាលមកពីការបង្ករោគដោយវីរុស មិនមែនបាក់តេរីទេ។ ករណីបង្កដោយវីរុស ថ្នាំផ្សះគ្មានប្រយោជន៍អ្វីទាំងអស់ ប៉ុន្តែវានឹងធ្វើឲ្យអាការៈរោគកាន់តែធ្ងន់ធ្ងរជាងមុនប៉ុណ្ណោះ។ បើសិនជាអ្នកកំពុងតែក្អកមែននោះ ការព្យាបាលដោយខ្លួនឯងខាងក្រោមនេះអាចនឹងជួយអ្នកបានខ្លះដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ចូរញ៉ាំតែខ្ញីក្តៅឧណ្ហៗមួយពេកដើម្បីសម្រួលដល់ផ្លូវដង្ហើម និងបំបាត់ការក្អក់ ព្រោះខ្ញីផ្ទុកទៅដោយសារធាតុប្រឆាំងការរលាក ដែលវាមិនត្រឹមតែជួយឲ្យជំងឺឆាប់ជាទេ តែថែមទាំងជួយមុខងារប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង